អត្ថបទពាណិជ្ជកម្ម
​ធានាថា​ឆ្ងាញ់​បោស​ចាន​ជាមួយនិង​គុយទាវ​សរសៃ​ធំ​ឆា​គ្រឿង​សមុទ្រ​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០​កន្លែង​
01, Dec 2017 , 11:19 am        
រូបភាព
​តើ​លោក​អ្នកដឹង​ទេ​? នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ តែងតែ​មានមុខ​អាហារ​ថ្មីៗ ភេសជ្ជៈ​ប្រចាំ​រដូវ ដែល​ធ្វើ​ចេញពី​ផ្លែឈើ​ស្រស់​របស់​ប្រជាកសិករ​ខ្មែរ​យើង ដើម្បី​បម្រើ​ជូន​អតិថិជន​មិន​ឲ្យ​ជិនណាយ​។ សម្រាប់​ខែធ្នូ ដែលជា​ខែ​ចុងឆ្នាំ​២០១៧ នេះ និង​ជា​រដូវ​កាល​ដ៏​រីករាយ​ប្រចាំឆ្នាំ ដើម្បី​ចូលរួម​ក្នុង​ខែ​ដ៏​រីករាយ​នេះ ផាក​កាហ្វេ​បាន​ចេញលក់​នូវមុខ​អាហារ​ថ្មី​ប្រចាំខែ​គឺ គុយទាវ​សរសៃ​ធំ​ឆា​គ្រឿង​សមុទ្រ និង ឈុត​ឆ្ងាញ់​គុយទាវ​សរសៃ​ធំ​ឆា​គ្រឿង​សមុទ្រ ដែល​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដែល​ធ្វើ​ឲ្យ​លោកអ្នក​រំជួលចិត្ត​ជាមួយ​រសជាតិ​ថ្មី​នេះ​។

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ​ថា​អាហារ​ថ្មី​នេះ​បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដោយ​បញ្ចូល​គ្រឿងទេស​ផ្សេងៗ ដូចជា​គុយទាវ​សរសៃ​ធំ ដែលមាន​សរសៃ​ទន់ល្មើយ ផលិត​ដោយ​អង្ករ​លេខ​១ របស់​ខេត្តបាត់ដំបង ឆា​ចូលគ្នា​ជាមួយ​កូន​មឹក​ពឹង​ពាង​ស្រស់ៗ បង្គា​ស្រស់ ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​រកសារ​ធាតុគីមី ដើម្បី​ធានាថា​គឺ​គ្មាន​សារធាតុ​គីមី​១០០ ភាគរយ ជាមួយ​ការសម្អាត​ប្រកបដោយ​អនាម័យ​ខ្ពស់ អមដោយ​ខាត់ណា ការ៉ុត​ស្រស់ៗ​ដែលជា​ផលិតផល​របស់​កសិក​រ​ខ្មែរ​យើង​ពិតៗ ឆា​បញ្ចូល​គ្នា ក្នុង​ចាន​សម្រាប់​អតិថិជន​ជាពិសេស​។ ផាក​កាហ្វេ​គឺជា​ភោជនីយដ្ឋាន​ប្រចាំ​ប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​មួយ ដែល​បម្រើ​ជូន​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​មាន​ផាសុខភាព និង មិន​ប្រើ​ប៊ីចេង​។

​ក្រៅពីនេះ​ផាក​កាហ្វេ​ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ផលិតផល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព ពិសេស​សម្រាប់​អតិថិជន​ដែល​ទិញ​ឈុត​ឆ្ងាញ់​គុយទាវ​សរសៃ​ធំ​ឆា​គ្រឿង​គឺអាច​សន្សំសំចៃ​បាន​មួយកម្រិត ព្រោះថា​ឈុត​ឆ្ងាញ់​គឺមាន​រួមទាំង​ភេសជ្ជៈ​មួយ​កែវ​ផងដែរ នោះ​គឺ​កាហ្វេ​ភ្នំពេញ​ពិសេស​។ ដែលមាន​ផ្តល់ជូន​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​។ លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០ នៅក្នុង​រាជា​ធានី​ភ្នំពេញ​។

​គួរ​រំលឹក​ផងដែរ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​បើក​ដំណើរការ​ជាង​១៣​ឆ្នាំ​មកហើយ ហើយ​អ្វីដែល​ពិសេស​នៅ​ផាក​កាហ្វេ​រាល់​អាហារ​ទាំងអស់​គឹ​គ្មាន​ការប្រើប្រាស់​សារធាតុ​ប៊ីចេង ប៉ុន្តែ​នៅតែ​អាច​រក្សា​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​អាហារ​។ ក្រៅពី​អាហារ​ច្រើន​ជម្រើស ផាក​កាហ្វេ​ក៏​បម្រើ​ជូន​លោកអ្នក​នូវ កាហ្វេ ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ សម្រាប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់ ពេល​រសៀល និង​ពេល​ល្ងាច​ផង ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មាន​ផាសុខភាព មិនតែប៉ុណ្ណោះ​គឺជា​ទីកន្លែង​បង្កើន​មិត្តភាព​ដៃគូរ​ពាណិជ្ជកម្ម អាជីវកម្ម ការងារ​របស់លោក​អ្នក​ផងដែរ​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com