ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការរៀនសូត្រ​អាច​បន្ថយ​ភាព​ឆាប់​ចាស់​បាន​
01, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម Daily Express បាន​និយាយថា ការដែល​មានការ​អប់រំ​ល្អ​គឺជា​គន្លឹះ​ដើម្បី​រក្សា​ភាព​ក្មេង​វ័យ និង​មាន​សុខភាព​ល្អ​។ រឿងនេះ​បានមកពី​ការស្រាវជ្រាវ​ដែល​សិក្សា​ទៅលើ DNA របស់​មនុស្ស ៤៥០​នាក់ អាយុ​ពី ៥៣ ទៅ​៧៦​ឆ្នាំ​។​



​ការសិក្សា​នេះ​មាន​គោលបំណង​ចង់​ពិនិត្យថា​តើ​មាន​ទំនាក់ទំនង​រវាង​ការអប់រំ និង​ការ​ចាស់​ទៅតាម​អាយុ​បែប​ជីវសាស្ត្រ ឬ​ហៅថា​ប្រវែង Telomere​។ Telomere គឺជា​បំណែក​នៃ DNA ដែល​ការពារ​ការស្លាប់​របស់​ក្រូម៉ូសូម និង​អាច​កាន់តែ​ខ្លី​ទៅៗ​នៅពេល​អាយុ​កាន់តែច្រើន​។ ការសិក្សា​បាន​រកឃើញថា កាលណា​មនុស្សម្នា​ក់មាន​ការអប់រំ​កាន់តែ​ខ្ពស់ ប្រវែង​របស់ Telomere កាន់តែ​វែង ហើយក៏​បញ្ជាក់ថា​អាយុកាល​របស់​កោសិកា​ក៏​មិនលឿន​ដែរ​។​

​ទំនាក់ទំនង​រវាង​ស្ថានភាព​សង្គម​សេដ្ឋកិច្ច (Socioeconomic Status, SES) និង​សុខភាព​ត្រូវបាន​គេ​ដឹង​ច្បាស់​ណាស់ ហើយ​ក៏មាន​កត្តា​ជាច្រើន​ដែល​គេ​ដឹងថា​នាំ​ឲ្យ​មាន​ទំនាក់ទំនង​នេះដែរ​ដូចជា អក​ប្ប​កិរិយា​របស់​សុខភាព និង​ការ​ការស្វែងរក​សេវា​ថែទាំ​សុខភាព​ជាដើម​។ ការសិក្សា​ថ្មី​បាន​បន្ថែម​នូវ​ចំណេះដឹង​តាមបែប​វិទ្យាសាស្ត្រ​ទៅលើ​អ្វីដែល​កោសិកា​មាន​ជាប់​ពាក់ព័ន្ធ​នឹង SES ហើយក៏​ទំនងជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​។ ជា​អ​កុស​ល្យ ការរកឃើញ​ទាំងនេះ​ទំនងជា​មិនបាន​ផ្តល់​ជា​ជំនួយ​ជាមួយនឹង​បញ្ហា​ដែល​កាន់តែ​ពិបាកៗ​លើ​ការបន្ថយ​សុខភាព​របស់​មនុស្ស​នៅឡើយ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com