ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទោះបី​ជាការ​ញ៉ាំ​កាហ្វេ​ពេល​រសៀល​ក៏​រំខាន​ដល់​ការ​គេង​ដែរ​
02, Dec 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ​ចាស់​មួយ​ពែង​នៅពេល​រសៀល​អាចធ្វើ​ឲ្យ​អ្នក​មិន​ងងុយគេង​បាន​។ រឿងនេះ​បានមកពី​ការសិក្សា​តូច​មួយ​ដែល​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​ជាតិ​កាហ្វេ​អ៊ី​ន ៤០០​មី​លី​ក្រាម​ដែល​ញ៉ាំ​នៅពេល​គេង និង​រយៈពេល​បី​ទៅ​ប្រាំមួយ​ម៉ោង​មុន​ចូល​គេង​។​



​អ្នកស្រាវជ្រាវ​រកឃើញ​ថា កម្រិត​ជាតិ​កាហ្វេ​អ៊ី​ន (​ដែល​ស្រដៀង​គ្នា​នឹង​កាហ្វេ​លក់​នៅតាម​ផ្សា​) អាចធ្វើ​ឲ្យ​រំខាន​ដល់​ការ​គេង​បាន​ទោះបីជា​ញ៉ាំ​វា​មុនពេល​ចូល​គេង ៦​ម៉ោង​ក៏ដោយ​។ ជាតិ​កាហ្វេ​អ៊ី​ន​នឹង​បន្ថយ​ការ​គេង​របស់​អ្នកចូលរួម​សិក្សា​ប្រហែល​មួយ​ម៉ោង​។ ឥទ្ធិពល​បែបនេះ​ត្រូវបាន​គេ​មើលឃើញ​ដោយ​មិន​គិតថា​ជាតិ​កាហ្វេ​អ៊ី​ន​នោះបាន​ញ៉ាំ​នៅពេលណា​ឡើយ​។​

​យក​ល្អ​គួរតែ​ចាម​ថា ការសិក្សា​មួយ​នេះ​ក្រាន់តែ​បញ្ចូល ឬ​សិក្សា​លើ​ចំនួន​មនុស្ស​ដ៏​តូច​មួយ​ប៉ុណ្ណោះ ហើយក៏​មិនអាច​និយាយ​ជាទូទៅ​ទៅលើ​បញ្ហា​នៃ​ការ​គេង​ក្នុងពេល​ញ៉ាំ​កាហ្វេ​ដែរ​។ ការរកឃើញ​មួយ​នេះ​ក៏ត្រូវ​ការទទួលស្គាល់​ពី​ការសិក្សា​ធំ​ជាង​នេះ​ដែលមាន​មនុស្ស​ចូលរួម​ជាច្រើន​ដែលមាន​អាយុ​ខុសៗ​គ្នា​ដើម្បី​ច្បាស់​ថា​ថា តើ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​ក្នុង​ខ្លួន​យូរ​ប៉ុណ្ណា​។​

​សរុបទៅ ការសិក្សា​បានបញ្ជាក់​ថា ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែល​ជាមាន​ឥទ្ធិពល​រហូតដល់ ៦​ម៉ោង​មុនពេល​ចូល​គេង​។ សម្រាប់​អ្នក​ដែល​បារម្ភ​ទៅលើ​ការ​គេង​ពេលយប់​មិន​លក់​នោះ យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​នៅពេល​ជិត​ចូល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com