ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ញ៉ាំ​សូកូឡា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ​ទេ​?
03, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Express បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​សូកូឡា​ត្រឹមតែ ពីរ​មាត់​តូចៗ​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង​រហូតដល់​មួយ​ភាគបី​ដែរ​។​



​ដំណឹង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​គេ​ពិនិត្យថា សូកូឡា​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​លើ​មនុស្ស​ចាស់ និង​ស្ត្រី​វ័យ​កណ្តាល​ឬ​អត់​។ ស្ត្រី​ដែល​ញ៉ាំ​សូកូឡា​ក្នុង​កម្រិត​មធ្យម (​មួយ​ទៅ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ឬមួយ​ទៅ​បី​ដង​ក្នុង​មួយខែ​) ត្រូវបាន​គេ​រកឃើញថា អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង​បាន​។ ទំនាក់ទំនង​នេះ​មិនត្រូវ​បាន​គេ​រកឃើញ​លើ​ស្ត្រី​ដែល​ញ៉ាំ​សូកូឡា​ចាប់ពី​បី​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​ឡើយ​។​

​ការសិក្សា​នេះ​គឺមាន​លក្ខណៈ​ធំ និង​រៀបចំ​បានល្អ ប៉ុន្តែ​វា​មិនមែនជា​អំណះអំណាង​ដ៏​ខ្លាំងក្លា​មួយ​ថា សូកូឡា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង​ឡើយ​។ អ្វី​ដែលជា​បញ្ហា​នោះ​គឺថា ការ​ញ៉ាំ​សូកូឡា​គ្រាន់តែ​ត្រូវបាន​គេ​វាយតម្លៃ​ម្តង​ប៉ុណ្ណោះ​ក្នុងពេល​ចាប់ផ្តើម​ការសិក្សា​រយៈពេល ៩​ឆ្នាំ ហើយ​ការប្រែប្រួល​ទាំងឡាយ​ក្នុង​របប​អាហារ ឬ​របៀប​រស់នៅ​ក៏​មិនបាន​រាប់បញ្ចូល​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com