ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើការ​ច្រើនពេក​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ​ទេ​?
02, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Daily Telegraph បាន​ឲ្យ​ដឹងថា បុរស​ដែល​ធ្វើការ​ច្រើនជាង ៤៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​ឆាប់​ស្លាប់​ដោយសារតែ​ជំងឺ​បេះដូង​ណាស់​បើសិនជា​ពួកគេ​មិនដែល​ហាត់ប្រាណ​ទៀត​។​



​ដំណឹង​នេះ​បានមកពី​ការសិក្សា​របស់​ប្រទេស Danish លើ​បុរស​ចំនួន ៥០០០​នាក់​រយៈពេល ៣០​ឆ្នាំ ដែល​ពិនិត្យ​ទៅ​រយៈ​ពេលដែល​ពួកគេ​ធ្វើការ និង​ការហាត់​ប្រាណ ថា​តើ​មានការ​ប្រឈមមុខ​នឹង​ការស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង​ដូចម្តេចខ្លះ​។ ការស្រាវជ្រាវ​នេះ​មាន​ភាពរឹងមាំ​ត្រង់​ថា ពួកគេ​បាន​វាយតម្លៃ​ទៅលើ​ភាព​សមសួន​នៃ​រាងកាយ និង​រយៈពេល​ហាត់ប្រាណ​ក្នុងពេល​ចាប់ផ្តើម​សិក្សា ជាង​ការប៉ាន់ស្មាន​ទៅលើ​រឿង​កាលពី​ពេលមុនៗ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​គួរតែមាន​ការសិក្សា​កាន់​តែ​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា ការធ្វើការងារ​ច្រើន​ម៉ោង​គ្រាន់តែ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​តេ​ជំងឺ​បេះដូង ឬ​ដោយសារតែ​ពួកគេ​មិនបាន​ហាត់ប្រាណ​។ យ៉ាងណាមិញ យើង​សុទ្ធតែ​ដឹង​រួចហើយ​ថា ការរក្សាបាន​រាងកាយ​ដែលមាន​ភាព​សមសួន​នឹង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ហើយ​មនុស្ស​យើង​គួរតែ​រស់នៅ​ឲ្យ​សកម្ម​រាងកាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com