ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ភេសជ្ជៈ​ជា​ប្រភេទ​ប្រូតេអ៊ីន​ពិតជា​ល្អ​មែន​ទេ​ក្នុង​ហាត់ប្រាណ​?
02, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mail បាន​ឲ្យ​ដឹងថា ភេសជ្ជៈ​ជា​ប្រភេទ​ប្រូតេអ៊ីន​មិនមាន​ប្រយោជន៍ ឬ​ជួយ​អ្វី​បាន​ដល់​កីឡាករ​អត្តពលកម្ម​ទេ ហើយក៏​មិនល្អ​ជាង​របប​អាហារ​ដែលមាន​តុល្យភាព​ដែរ ខណៈពេលដែល The Independent និយាយថា វា​គ្មាន​ប្រយោជន៍​អ្វី​សោះ​ចំពោះ​ភេសជ្ជៈ​កីឡា​ជា​ប្រភេទ​ប្រូតេអ៊ីន​នេះ​។​



​យ៉ាងណាមិញ សារព័ត៌មាន​ទាំងពីរ​នេះ​គ្រាន់តែ​និយាយ​អំពី​ផ្នែក​មួយ​នៃ​អត្ថបទ​នេះ​ដែល​ផ្តោត​សំខាន់​ទៅលើ​ការខ្វែងគំនិត​គ្នា​ចំពោះ​ការបន្ថែម​ជាតិ​ប្រូតេអ៊ីន​ទៅក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កាបូ​អ៊ី​ដ្រា​ត​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​នេះ​មិនទាន់​បានចេញ​ជា​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​ចំពោះ​ការខ្វែងគំនិត​នេះ​នៅឡើយ​ទេ​។​

​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នៃ​លទ្ធផល​ការសិក្សា​មួយ​នេះ ទាល់តែ​មានការ​បញ្ជាក់ និង​សិក្សា​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ទៅលើ​ឥទ្ធិពល​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​បន្ថែម​ក្នុង​ទឹក​សម្រាប់​ទទួលទាន​ក្នុងពេល​ហាត់​កីឡា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com