អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ឧបត្ថម្ភ​សម្ភារបរិក្ខារ​អនាម័យ និង​សម្ភារសិក្សា ដល់​សាលារៀន តាមរយៈ​គម្រោង «​កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ​»
05, Dec 2017 , 1:46 pm        
រូបភាព
​កាលពី​ថ្ងៃទី​០២ ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​សាលាបឋមសិក្សា​ពង្រ ក្នុង​ខេត្តសៀមរាប ជាមួយនឹង​ការឧបត្ថម្ភ​នូវ​កញ្ចប់​សម្ភារ​បរិក្ខា​រ​អនាម័យ រួមមាន​ស៊ីទែន​ផ្ទុក​ទឹក​ខ្នាត​ធំ ដែល​បំពាក់​ដោយ​ឧបករណ៍​លាង​សម្អាត​ដៃ និង​សម្ភារ​សិក្សា​មួយចំនួនទៀត ព្រមទាំង​សកម្មភាព​កម្សាន្ត សម្រាប់​សិស្សានុសិស្ស​ផងដែរ​។ ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង នៅ​ឆ្នាំ​២០១០ ក្នុងប្រទេស​កម្ពុជា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី​៧​ហើយ នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB តាមរយៈ​គម្រោង «​កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ​» ដោយមាន​ការចូលរួម​ពី​បុគ្គលិក នៅ​ទូទាំង​ធនាគារ​។​

​លោកស្រី អ៊ុំ ចិន្តា​ភក្តី ដែលជា​នាយិកា​ធនធាន​មនុស្ស របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​ឆ្នាំ​២០១៧ ធនាគារ​សម្រេចបាន​ស​កម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​សាលាបឋមសិក្សា​ពង្រ ដោយបាន​ឧបត្ថម្ភ​នូវ​សម្ភារបរិក្ខារ​អនាម័យ រួមទាំង​សម្ភារសិក្សា​របស់​កុមារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​សាលា និង​សិស្សានុសិស្ស​ទាំងមូល​។ ការរួមចំណែក​នេះ​នឹង​បង្កើន​សក្តានុពល​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ​យើង​ជឿជាក់ថា កុមារ​មាន​អនាម័យ ប្រាជ្ញា​កាន់តែ​ឆ្លាត​វៃ​។ ស្របតាម​ទស្សនវិស័យ​របស់​ធនា​គារ CIMB យើង​មាន​ក្តី​រីករាយ ដែល​បាន​ជួយ​ដល់​សហគមន៍ ឲ្យ​ទទួលបាន​អត្ថប្រយោជន៍​យូរអង្វែង ប្រកបដោយ​និរន្តរភាព​»​។​



​តាមរយៈ​ការចូលរួម​យ៉ាង​ផុសផុល ពី​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​យ៉ាង​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ​។ លោកស្រី សុខ ចាន់​លី​ណា ដែលជា​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​មួយរូប បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ «​នេះ​គឺជា​កម្មវិធី​សប្បុរសធម៌​ដ៏​ល្អ​មួយ ដែល​បាន​បង្កើតឡើង​ដោយ​ធនាគារ CIMB​។ វា​បាន​លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក តាមរយៈ​ការជួយ​ដល់​សហគមន៍ និង​ក្មេងជំនាន់ក្រោយ​។ ដោយ​ការចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ យើង​នឹង​អាច​សម្រេចបាន​លទ្ធផល​ធំធេង ដល់​សង្គមជាតិ​យើង នា​ថ្ងៃក្រោយ ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​។ ខ្ញុំ​នឹងចូលរួម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​នេះ នា​ឆ្នាំក្រោយ​ផងដែរ​»​។​

​តាមរយៈ​ការឧបត្ថម្ភ​ពី​គម្រោង «​កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ​» លោក ហ៊ាង សុ​ខេន នាយក​សាលា​ពង្រ បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគា​រ CIMB ដែល​បាន​ជួយ​ដល់​សាលារៀន​មួយចំណែក​ធំ តាមរយៈ​ការ​ផ្តល់នូវ​សម្ភារសិក្សា និង​ឧបករណ៍​បរិក្ខារ​អនាម័យ ដល់​សាលា​យើង​។ ការបរិច្ចាគ​ទាំងអស់នេះ​នឹង​ជួយ​ដល់​ឲ្យ​បរិស្ថាន និង​អនាម័យ​សាលា​ល្អប្រសើរ ហើយ​សិ​ស្សា​សាលា​នឹងមាន​ទម្លាប់​ល្អ អនាម័យ​ល្អ និង​សុខ​ភាពល្អ ដែលមាន​កន្លែង​លាង​សម្អាត​ដៃ​ងាយស្រួល​។ ហើយ​ខ្ញុំ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្តសកម្មភាព​មនុស្សធម៌​របស់ខ្លួន កាន់តែច្រើន​ថែមទៀត សម្រាប់​សាលារៀន​ដាច់​ស្រ​យ៉ា​ល​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា​»​។​

​គួរ​រំលឹក​ផងដែរ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ ធនាគារ CIMB  តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ទៅតាម​គម្រោង​ផ្សេងៗ​គ្នា ជា​រៀងរាល់ឆ្នាំ ខណៈដែល​ធនាគារ​តែង​តែ​ពង្រីក​កម្មវិធី​សប្បុរសធម៌ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ​។ ក្រៅពី​ការឧបត្ថម្ភ​ដល់​កុមារ និង​សាលារៀន​ដែល​ខ្វះខាត បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ក៏បាន​ចូលរួម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ចំនួន​៣​លើក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផងដែរ​។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។



​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com