អត្ថបទពាណិជ្ជកម្ម
រាល់​ការទិញ Galaxy NOTE8 និង​មាន​កាដូ​ចុងឆ្នាំ ថែម​ជូន​ភ្លាមៗ​!
05, Dec 2017 , 2:33 pm        
រូបភាព
​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន ក្នុង​បំណាច់​ឆ្នាំ ២០១៧​នេះ ក្រុមហ៊ុន សាម​សុង នឹងមាន​ថែម​ជូន​ឆ្នាំង​សាក​ទូរស័ព្ទ ដែល​សាក​ថ្ម និង​បញ្ចូល​ថ្ម​បាន​លឿន​រាល់​ការ​ជាវ​កំពូល​ទូរស័ព្ទដៃ Galaxy NOTE8 ពណ៌​ណាមួយ​ក៏ដោយ​។​

​កាដូ​ពិសេស​នេះ​នឹង​ផ្តល់ជូន​នៅ​ហាង​លក់រាយ និង​ដេប៉ូ​ចែកចាយ​ទួ​រ​ស័ព្ទ សាម​សុង​ដែល​បានកំណត់​ទូទាំងប្រទេស សម្រាប់​រាល់​ការ​ជាវ​ទូរស័ព្ទ Galaxy NOTE8 ចាប់ពី​ថ្ងៃទី ១៥ វិច្ឆិកា រហូតដល់​ថ្ងៃ ៣១ ធ្នូ ឆ្នាំ ២០១៧  ព្រមទាំង​មានការ​បង់​រំ​លោះ​ដោយ មិនមាន​ការប្រាក់ ក្នុង​រយៈពេល​៦​ខែ​ទៀតផង​។

​គួរ​រលឹក​ផងដែរ​ថា កំពូល​ទូរស័ព្ទដៃ Galaxy NOTE8  ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ស្ទើរ​គ្មាន​គែម និង​កោង​នៅ​គែម​ទាំងសងខាង ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​មើល​ភាព​បញ្ឈរ​ខ្ពស់ជាង បើ​ប្រៀបធៀប​ទៅនឹង​ស៊េរី​ទូរស័ព្ទ​មុនៗ​។​



​កា​ម៉េ​រ៉ា​ភ្លោះ​របស់ Galaxy NOTE8 ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ថតរូប​គ្រប់​ស្ថានការណ៍ ជាមួយនឹង​រូបភាព​ភ្លឺ​ច្បាស់​ប្រកបដោយ​គុណភាព​ខ្ពស់ ទោះបី​ស្ថិតនៅ​កន្លែង​ពន្លឺ តិច​យ៉ាងណាក៏ដោយ ថែមទាំង​មាន​មុខងារ​ការពារ​ភាព​ញ័រ​ពី​ដៃ​ទៀតផង​។ វា​ក៏មាន​បំពាក់​នូវ​មុខងារ Zoom រហូតដល់​ដប់​ដង និង​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្តូរ ទិសដៅ​ភាពច្បាស់ សូម្បីតែ​បន្ទាប់ពី​រូបភាព​ត្រូវបាន​ថត​រួចហើយ​ក៏ដោយ​។​

​មិន​ថា​សម្រាប់​ការប្រើប្រាស់​ក្នុងការ​ធ្វើ​អាជីវកម្ម ការកម្សាន្ត ឬ​លេង​ហ្គេម​ទូរស័ព្ទ Samsung Galaxy Note 8 ធានាបាន​នូវ​ភាព​ពេញចិត្ត​លើសពី​អ្វីដែល​អ្នក​ចង់បា​ន​។​
​ដូច្នេះ សូម​ប្រញាប់​ឡើង កុំ​ឲ្យ​ឱកាស​ថែម​ជូន​កាដូ​ពិសេស​បំណាច់​ឆ្នាំនេះ រំលង​ផុត ឲ្យ​សោះ​!



​សម្រាប់​ប្រូ​ម៉ូ​សិន​បន្ថែម​សូម​ចូលទៅ​កាន់​៖ http://samsunghotpromotion.com/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com