អត្ថបទពាណិជ្ជកម្ម
ផលិតផល​ល្អ និង​ហាង​សាឡ​ន​ល្បី​អ្នក​គិតថា​សំខាន់ ចុះ​អ្នកដឹង​ទេ​ថា​អ្វីដែល​សំខាន់​លើសពីនេះ​ទៀត​?
05, Dec 2017 , 3:54 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នា​សម័យ​ដ៏​ទំនើប​នេះ មិន​ថា​បុរស​ឫ​ស្ត្រី​នោះទេ សម្រាប់​អ្នក​ដែលមាន​ជីវភាព​មធ្យម​ឡើងទៅ គឺ​ពួកគេ​តែង​ចំណាយពេល​ថែរក្សា​សម្រស់ និង​អ្វីៗ​ផ្សេងទៀត​នៅតាម​ហាង ឫសា​ឡ​ន​ដែលមាន​លក្ខណៈ​ទំនើប និង​ល្បីៗ​ដែលមាន​ផលិតផល​ល្អៗ​នៅក្នុង​នោះ​។​
 
​ជាទូទៅ​គ្រប់​អតិថិជន​ទាំងអស់ រាល់​ពេលដែល​សម្រេចចិត្ត​ទៅ​ហាង​សាឡ​ន​ណាមួយ​ក៏ដោយ ពេលបច្ចុប្បន្ន​នេះ​គឺ​ពួកគេ​មាន​ភាព​វៃឆ្លាត​ណាស់ គេ​តែង​សង្កេតមើល​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​នៅក្នុង​ហាង​មួយ​នោះ​មិន​ថា លំដាប់​ហាង​(Brand) តម្លៃ បរិយាកាស​ជុំវិញ ផលិតផល​ដែល​ប្រើប្រាស់​ក្នុង​ហាង និង​សេវាកម្ម​ផ្ទាល់​។ ហើយ​សេវា​កម្មនេះ គឺ​ពិតជា​សំខាន់បំផុត​នៅ​ក្នង​ហាង​សាឡ​ន​នីមួយៗ  ហើយ​សេវា​កម្មនេះ​ក៏​ផ្តោត​សំខាន់​ទៅដល់ ជំនាញ​របស់​ជាង​នៅក្នុង​ហាង​សាឡ​ន​នោះដែរ​។​



​គ្រប់​ជាង​ទាំងអស់​ដែល​ប្រចាំ​នៅតាម​ហាង​សាឡ​ន​នីមួយៗ  គឺ​ត្រូវតែមាន​ជំនាញ និង​សីលធម៌​ទាំង​កាយវិការ ព្រមទាំង​ពាក្យសម្តី​ផងដែរ ទើប​អាច​បំពេញចិត្ត និង​ទាក់ចិត្ត​អតិថិជន​ឲ្យ​មក​ម្តង​ហើយ​ម្តងទៀត ជួនកាល​អាច​នាំ​ភ្ញៀវ​ថ្មី​មក​ហាង​យើង​ថែមទៀត​ផង​ក៏​ថា​បាន សរុបមក​គឺអាច​បម្រើ​សេវាកម្ម​ឲ្យ​អតិថិជន​បានល្អ​បំផុត​។​
      
​សម្រាប់ Serge Comtesses Salon បាន​ឆ្លើយតប​គ្រប់​តម្រូវការ​របស់​អតិថិជន​ជានិច្ច បើ​និយាយ​ផលិតផល​គឺ​រាប់រយ​មុខ​ដែលមាន​ម៉ាក Schwarzkopf Professional នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់ សេវាកម្ម​ល្អឥតខ្ចោះ ជាពិសេស​អ្នកឯកទេស​ដែលមាន​ជំនាញ​ច្បាស់លាស់ ព្រមទាំង​បទពិសោធន៍​ជាង​៤០​ឆ្នាំ​មកហើយ រួម​ជាមួយនឹង​ឧបករណ៍​ទំនើបៗ​ជាច្រើន​។ រីឯ​បរិយាកាស​វិញ កាន់តែ​ប្លែក​អារម្មណ៍​ដែលមាន​សាឡ​ន​នៅ​ខាងលើ ហើយ​ខាងក្រោម​មាន​លក់​ផលិតផល​ស្តង់ដារ​នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់ ម៉ាក Schwarzkopf Professional ជាច្រើន​មុខ ច្រើន​ប្រភេទ​ទៀតផង​។​







​លោកអ្នក​នឹងមិន​ខក​បំណង​ឡើយ អាចមក​សាកល្បង​ទទួលយក​ភាពស្រស់ស្អាត​របស់លោក​អ្នក​បាន​ជាមួយនឹង Serge Comtesses Salon ដែលមាន​ទីតាំងនៅ​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com