កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ «​គ្មាន​ក្រុម​ណា​សប្បាយចិត្ត​ឡើយ ពេល​ប៉ះ Man Utd វគ្គ​១/៨ នៅ UCL
06, Dec 2017 , 2:21 pm        
រូបភាព
​លោក Jose Mourinho បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា មិនមាន​ក្រុម​ណា​សប្បាយចិត្ត​ទេ​ពេល​ប៉ះ Manchester United នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League​។



Manchester United បាន​យកឈ្នះ CSKA Moscow ២-១ នៅ​ទឹកដី Old Trafford ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប នៅ​រាត្រី​ថ្ងៃទី​៥ ខែធ្នូ​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Mourinho បាន​កៅអី​ទៅ​វគ្គ​១/៨ ផ្តាច់ព្រ័ត្រ ក្រោយ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល A មាន​១៥​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត ៦​លើក ឈ្នះ​៥ ចាញ់​១ ឈរលើ​ក្រុម FC Basel ចំនួន ៣​ពិន្ទុ​។​



​ក្រោយ​ទទួលបាន​ជ័យជម្នះ​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ​បាន​លើកឡើងថា​៖« ខ្ញុំ​គិតថា​វា​មិនមាន​បញ្ហា​អ្វី​ទេ​ទោះ​ជួប​ក្រុម​ណាក៏ដោយ​។ ខ្ញុំ​មិនមែនជា​មនុស្ស​ដែលមាន​សំណាង​ទេ​សម្រាប់​ការចាប់​ឆ្នោត​នោះ​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ផ្តោត​តែ​លើ​ពាន​ក្នុង​ក្របខណ្ឌ​អង់គ្លេស​ប៉ុណ្ណោះ ព្រោះ​វគ្គ​ខ្វែង​នៅ Champions League ត្រូវ​ចាប់ផ្តើម​ប្រកួត​នៅ​ខែកុម្ភៈ​ឯណោះ​។ ខ្ញុំ​គិតថា​ក្រុម​ដែល​លេង​ជាមួយ​យើង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹងមិន​សប្បាយចិត្ត​នោះទេ​។ ខ្ញុំ​គិត​អ៊ីចឹង​»​។​

​ក្រុម​បិសាច​ក្រហម បង្ហាញខ្លួន​មិនបាន​ល្អ​នោះទេ​ទាំង​លី​ក​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចាប់តាំងពី​លោក David Moyes ឡើង​ដឹកនាំ​កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី Sir Alex Ferguson ចាកចេញ​។ នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់ Manchester United ដែល​អាច​ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។​



​នៅក្នុង​ពូ​ល A ខណៈ Manchester United និង Basel ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រុម CSKA Moscow បាន​ធ្លាក់​ទៅលេង​នៅ Europa League​។  Paris Saint Germain និង Bayern Munich (​ពូ​ល B) Roma និង Chelsea (​ពូ​ល C) Barcelona និង Juventus (​ពូ​ល D) សុទ្ធតែ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ CSKA Moscow (​ពូ​ល B), Atletico Madrid (​ពូ​ល C) Sporting CP (​ពូ​ល D) ត្រូវ​ទៅលេង​នៅ Europa League​។​

​ក្រុម​ផ្សេងទៀត​ដែល​ត្រូវ​បញ្ចប់​ការប្រកួត​របស់ខ្លួន​នៅ​យប់​នេះ ប៉ុន្តែ​បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួចរាល់​ហើយ​រួមមាន Manchester City, Besiktas, Tottenham Hotspur និង Real Madrid​។

​លទ្ធផល​ប្រកួត​កាលពី​រាត្រី​ថ្ងៃ​អង្គារ​៖
​ពូ​ល A៖
-Benfica ០-២ Basel
-Manchester United ២-១ CSKA Moscow

​ពូ​ល B៖
-Bayern Munich ៣-១ Paris Saint Germain
-Celtic ០-១ Anderlecht

​ពូ​ល C៖
-Chelsea ១-១ Atletico Madrid
-Roma ១-០ Qarabag FK

​ពូ​ល D៖
-Barcelona ២-០ Sporting CP
-Olympiacos ០-២ Juventus

​កម្មវិធី​ប្រកួត​នា​រាត្រី​នេះ [​ម៉ោង​២ និង​៤៥​ទៀបភ្លឺ​]៖
​ពូ​ល E
-Liverpool vs Spartak Moscow
-Maribor vs Sevilla

​ពូ​ល F
-Feyenoord vs SSC Napoli
-Shakhtar Donetsk vs Manchester City

​ពូ​ល G
-FC Porto vs Monaco
-RasenBallsport Leipzig vs Besiktas

​ពូ​ល H
Real Madrid vs Borussia Dortmund
Tottenham Hotspur vs APOEL Nicosia


Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com