ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ស្រាបៀរថៃហ្គ័របានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវីធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៧
06, Dec 2017 ,
2:58 pm
រូបភាព
×
ដោយ:
ជី ដាណា
កាលពីថ្ងៃ ៤ ខែធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារ សូហ្វីតែល ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ចំនួន ១០ គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧ របស់ស្រាបៀរថៃហ្គ័រ រួមមានរង្វាន់ធំ រថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងចំនួន១ រង្វាន់ទូរសព្ទ័ iPhone7 ចំនួន២រង្វាន់ ទូរទស្សន៍ Smart TV ចំនួន២រង្វាន់ និងទូរទឹកកក ចំនួន៥រង្វាន់ ដែលបានធ្វើការចាប់រង្វាន់ទាំងនេះនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ កន្លងមកនេះ។
លោក ឈឹម រិទ្ធី និងអ្នកស្រី អ៊ុន ណៃ ដែលគូស្វាមីភរិយាមហាសំណាង ដែលបានឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងមួយគ្រឿងពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា ពួកគាត់ទាំងពីរមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ ថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគេ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រពិតប្រាកដមែន។
គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេស Tiger ជាស្រាបៀរដែលសក្តិសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។
សម្រាប់ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍លោកអ្នកនឹងទទួលបានការ ផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១១ ២២២ ៤០០ ឬ០១១ ៣៣៣ ៥០០៕
ពិសាដោយការទទួលខុសត្រូវ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
4 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
6 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
7 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម