កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2018 ពូ​ល F៖ អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​
09, Dec 2017 , 8:19 am        
រូបភាព
​ម្ចាស់​ជើងឯក​ឆ្នាំ ២០១៤ អាល្លឺម៉ង់ ដែលជា​ក្រុម​ខ្លាំង​មកពី​តំបន់​អឺរ៉ុប ស្ថិតក្នុង​ពូ​ល​ជាមួយ ម៉ិ​ក​ស៊ិ​ក​ពី​អាមេរិក​កណ្តាល ស៊ុយអែត​ពី​អឺរ៉ុប និង កូរ៉េខាងត្បូង​ពី​អាស៊ី សម្រាប់​ការប្រកួត​ពូ​ល F នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​

 
​អាល្លឺម៉ង់​៖ វត្តមាន​លើក​ទី​១៩ ឈ្នះ​ជើងឯក​៤​លើក (​ឆ្នាំ ១៩៥៤, ១៩៧៤, ១៩៩០ និង ២០១៤) និង​រងជើង​ឯង​៤​លើក​។ រូបថត AFP
 
​ម៉ិ​ក​ស៊ិ​ក​៖ វត្តមាន​លើក​ទី​១៦ ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​២​លើក ឆ្នាំ ១៩៧០ និង ១៩៨៦​។ រូបថត AFP

 
​ស៊ុយអែត​៖ វត្តមាន​លើក​ទី​១២ និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​១​លើក ឆ្នាំ​១៩៥៨ តែ​បាន​ត្រឹម​រងជើង​ឯក​។ រូបថត AFP

 
​កូរ៉េខាងត្បូង​៖ វត្តមាន​លើក​ទី​១០ ហើយ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ម្តង ឆ្នាំ​២០០២​។ រូបថត AFP
  
 
​កម្មវិធី​ប្រកួត​៖

-១៧ មិថុនា​៖ អាល្លឺម៉ង់ Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង ១០​យប់​)
-១៨ មិថុនា​៖ ស៊ុយអែត Vs កូរ៉េខាងត្បូង (​ម៉ោង ៧​យប់​)
-២៣ មិថុនា​៖ កូរ៉េខាងត្បូង Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង ១០​យប់​)
-២៤ មិថុនា​៖ អាល្លឺម៉ង់ Vs ស៊ុយអែត (​ម៉ោង ១​រំលងអធ្រាត្រ​)
-២៧ មិថុនា​៖ ម៉ិ​ក​ស៊ិ​ក Vs ស៊ុយអែត (​ម៉ោង ៩​យប់​)
- ២៧ មិថុនា​៖ កូរ៉េខាងត្បូង Vs អាល្លឺម៉ង់ (​ម៉ោង ៩​យប់​)

 

 

 

 

Tag:
 បាល់ទាត់​
  World Cup 2018
  World Cup Group F
© រក្សាសិទ្ធិដោយ thmeythmey.com