កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2018 ពូ​ល G៖ បែលហ្ស៊ិក ប៉ា​ណា​ម៉ា ទុយ​នី​ស៊ី និង​អង់គ្លេស​
10, Dec 2017 , 8:19 am        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​ដែលមាន​កីឡាករ​ល្អៗ​ដូចជា Eden Hazard, Romelu Lukaku និង Kevin De Bruyne ត្រូវ​ជួប​ម្ចាស់​ជើង​ឯង​ឆ្នាំ​១៩៦៦ អង់គ្លេស​មកពី​តំបន់​អឺរ៉ុប​ដូចគ្នា រួមជាមួយ​ប៉ា​ណា​ម៉ា​មកពី​អាមេរិក​កណ្តាល និង​ទុយ​នី​ស៊ី​ពី​អាហ្វ្រិក ស្ថិតក្នុង​ពូ​ល G នៃ​ការប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី​។​




​បែលហ្ស៊ិក​
៖ វត្តមាន​លើក​ទី​១៣ និង​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​៤ មួយ​លើក ក្នុង​ឆ្នាំ​១៩៨៦​។ រូបភាព AFP

​ប៉ា​ណា​ម៉ា​៖ ជាការ​បង្ហាញខ្លួន​លើកដំបូង​បំផុត​សម្រាប់​ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​។ រូបភាព AFP

​ទុយ​នី​ស៊ី​៖ វត្តមាន​លើក​ទី​៥ និង​មិនដែល​ឆ្លង​ផុត​វគ្គ Group stage ឡើយ (១៩៧៨, ១៩៩៨, ២០០២ និង​២០០៦)​។ រូបភាព AFP

​អង់គ្លេស​៖ វត្តមាន​លើក​ទី​១៥ និង​ធ្លាប់​ឈ្នះ​ជើងឯក​១​លើក ឆ្នាំ​១៩៦៦​។ រូបភាព AFP
 
​កម្មវិធី​ប្រកួត​៖
- ១៨ មិថុនា​៖ បែលហ្ស៊ិក Vs ប៉ា​ណា​ម៉ា (​ម៉ោង ១០​យប់​)
- ១៩ មិថុនា​៖ ទុយ​នី​ស៊ី Vs អង់គ្លេស (​ម៉ោង ១​រំលងអធ្រាត្រ​)
- ២៣ មិថុនា​៖ បែលហ្ស៊ិក Vs ទុយ​នី​ស៊ី (​ម៉ោង ៧​យប់​)
- ២៤ មិថុនា​៖ អង់គ្លេស Vs ប៉ា​ណា​ម៉ា (​ម៉ោង ៧​យប់​)
- ២៩ មិថុនា​៖ អង់គ្លេស Vs បែលហ្ស៊ិក (​ម៉ោង ១​រំលងអធ្រាត្រ​)
- ២៩ មិថុនា​៖ ប៉ា​ណា​ម៉ា Vs ទុយ​នី​ស៊ី (​ម៉ោង ១​រំលងអធ្រាត្រ​)

 

 

 

 

Tag:
 បាល់ទាត់​
  World Cup 2018
  World Cup 2018 Group G
© រក្សាសិទ្ធិដោយ thmeythmey.com