កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2018 ពូ​ល H៖ ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី និង ជប៉ុន​
11, Dec 2017 , 10:43 am        
រូបភាព
ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី និង ជប៉ុន​ រូបភាពពី AFP
ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី និង ជប៉ុន​ រូបភាពពី AFP
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉ូឡូញ​ដែលមាន​ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski ត្រូវ​ជួប សេ​ណេ​ហ្គា​ល់​មកពី​ទ្វីប​អា​ហ្រី​ក កូ​ឡុំ​ប៊ី ពី​អាមេរិក​ខាងត្បូង និង ជប៉ុន​របស់​អាស៊ី ស្ថិតនៅ​ពូ​ល H នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​


​ប៉ូឡូញ​៖ វត្តមាន​លើក​ទី ៨ ហើយ​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​៣ ពីរលើក (​ឆ្នាំ​១៩៧៤ និង ១៩៨២)​។ រូបថត AFP

​សេ​ណេ​ហ្គា​ល់​៖ វត្តមាន​លើក​ទី ២ និង​ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​១​លើក ឆ្នាំ​២០០២​។ រូបថត AFP

​កូ​ឡុំ​ប៊ី​៖ វត្តមាន​លើក​ទី ៦ ធ្លាប់​ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​១​លើក ឆ្នាំ​២០១៤​។ រូបថត AFP

​ជប៉ុន​៖ វត្តមាន​លើក​ទី ៦ និង​ធ្លាប់​ឈានដល់​វគ្គ ១៦​ក្រុម​ចុងក្រោយ​២​លើក (​ឆ្នាំ ២០០២ និង ២០១០)​។ រូបថត AFP
 
​កម្មវិធី​ប្រកួត​៖
-១៩​មិថុនា​៖ កូ​ឡុំ​ប៊ី Vs ជប៉ុន (​ម៉ោង ៧​យប់​)
-១៩​មិថុនា​៖ ប៉ូឡូញ Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់​)
-២៤​មិថុនា​៖ ជប៉ុន Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់​)
-២៥​មិថុនា​៖ ប៉ូឡូញ Vs កូ​ឡុំ​ប៊ី (​ម៉ោង ១​រំលងអធ្រាត្រ​)
-២៨​មិថុនា​៖ ជប៉ុន Vs ប៉ូឡូញ (​ម៉ោង ៩​យប់​)
-២៨​មិថុនា​៖ សេ​ណេ​ហ្គា​ល់ Vs កូ​ឡុំ​ប៊ី (​ម៉ោង ៩​យប់​)

 

 
​ 

Tag:
 បាល់ទាត់​
  World Cup 2018
  World Cup Group H
© រក្សាសិទ្ធិដោយ thmeythmey.com