កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/៨៖ Real ស្វាគមន៍ PSG រីឯ Chelsea ជួប Barca ខណៈ Spurs ប៉ះ Juventus
12, Dec 2017 , 10:42 am        
រូបភាព
 
​ម្ចាស់​ជើងឯក​ចាស់ Real Madrid ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​កំពុង​ឡើង​ជើង Paris Saint-Germain ក្រោយ​ចាប់ឆ្នោត​ចាប់​គូ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​។ ចំណែក Chelsea ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង Barcelona ខណៈដែល Tottenham Hotspur ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​អ៊ីតាលី Juventus​។

 
​ដោយឡែក​ក្រុម​មក​អង់គ្លេស​៣​ទៀត​រួមមាន Manchester City នឹងធ្វើ​ដំណើរ​ទៅ​ជួប FC Basel របស់​ស្វី​ស​សម្រាប់​ជើង​ទី​១ ក្រុម​បិសាច​ក្រហម Manchester United ប៉ះ Sevilla ក្រុម​មក La Liga របស់​អេ​ស្ប៉ាំ​ញ និង​ហង្ស​ក្រហម Liverpool ទៅ​ជួប FC Porto របស់​ព័រ​ទុយ​ហ្គា​ល់​។​
 
​សម្រាប់​ក្រុម​ដ៏​ទៀត Shakhtar Donetsk មកពី​លី​ក​កំពូល​អ៊ុយ​ក្រែ​ន ប៉ះ AS Roma របស់​អ៊ីតាលី និង Bayern Munich ម្ចាស់​ជើងឯក​លី​ក​កំពូល​អាល្លឺម៉ង់ ជួប Besiktas ក្រុម​មកពី​តួ​ក​គី​។​
 
ការប្រកួត​ជើង​ទី​១ នឹងត្រូវ​ចាប់ផ្តើម​ពី​រាត្រី​ថ្ងៃទី ១២/១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ថ្ងៃទី ១៩/២០ ខែ​ឆ្នាំ​ដរ​ដែល​។ ជើង​ទី​២ ចាប់ផ្តើម​ពី​រាត្រី​ថ្ងៃទី ៥/៦ ខែមីនា និង​ថ្ងៃទី ១២/១៣ ខែមីនា​៕​
 
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com