ពីនេះ ពីនោះ
តើ​ពាក្យ «​ក្រឡា​, កាឡា​» ប្រើ​ខុសគ្នា​ដូចម្តេច​?
16, Dec 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន ប្រើពាក្យ​«​កាឡា​» ក្នុង​ភាសា​និយាយ និង​ប្រើពាក្យ «​ក្រឡា​» ក្នុង​ភាសាសរសេរ  ហើយក៏​មិនដឹងថា​ពាក្យ​ទាំង​២​នេះ ប្រើ​ក្នុងន័យ​ដូចគ្នា ឬ​ខុសគ្នា​យ៉ាងណា​នោះទេ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



​ទី​១ ពាក្យ​«​ក្រឡា​»​ជា​នាម មានន័យថា លាន​, ឋាន​រាប​មាន​ជា​ខណ្ឌ​។ ឧទាហរណ៍​៖ ក្រឡាចត្រង្គ​, ក្រឡាកន្ទេល​, ក្រឡាមង​។ ទី​ដែល​ស្តេចផ្ទំ​ហៅ ក្រឡាបន្ទំ ឬ ក្រឡាព្រះបន្ទំ​, ទី​ដែល​ចៅក្រម​ពិភាក្សា​ក្តី​ហៅថា ក្រឡាក្រម​។ ល​។

​ទី​២ ពាក្យ​«​កាឡា​»​ជា​កិរិយាសព្ទ មានន័យថា ប្លែងខ្លួន​, និម្មិត​ខ្លួន​ឲ្យ​ប្លែក​ពី​ប្រក្រតី​។ ឧទាហរណ៍​៖ យក្ស​កាឡាខ្លួន​ជា​ប្រើ​សមាស​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com