កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Puncheon ត្រូវចាប់ខ្លួនក្រោមបទចាប់រំលោភ និងប្រើអាវុធខុសច្បាប់
× កីឡាករ Jason Puncheon របស់ Crystal Palace ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភ និងប្រើប្រាស់អាវុធខុសច្បាប់បង្កើតឲ្យមានហិង្សាកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសបានចាប់ខ្លួនខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ៣១ឆ្នាំរូបនេះនៅក្បែក្លិបរាត្រីមួយកន្លែង ក្រោយពីរូបគេបង្កឲ្យមានការរំខាននៅទីនោះ។
មន្ត្រីប៉ូលីសបាននិយាយថា៖« Jason Puncheon អាយុ ៣១ឆ្នាំ មកពីទីក្រុង Kingswood ត្រូវបានចោទប្រកាន់ពីបទល្មើសសាធារណៈ៤ករណី រួមមាន ការបង្កភាពភ័យក្លាច ញុះញង់ឲ្យមានអំពើហិង្សា ការប្រើប្រាស់អាវុធខុសច្បាប់ និងរំលោភ»។
យ៉ាងណាក៏ដោយ Puncheon បានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំបង្ហាញខ្លួនក្នុងតុលាការ Guildford Magistrates នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។
ជុំវិញករណីនេះ ក្លិប Crystal Palace មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ៕
Tag:
បាល់ទាត់
Crystal Palace
Jason Puncheon
ចាប់រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com