កីឡាអន្តរជាតិ
អន្តរជាតិ
AT Madrid ប្តឹងទៅ FIFA ពីបទ Barcelona ទាក់ទង Griezmann
× ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិក្រោមបទចោទថា Barcelona បានទាក់ទងជាមួយ Antoine Griezmann ដោយមិនបានប្រាប់ខ្លួនជាមុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ២៦ឆ្នាំ បានយល់ព្រមបន្តកិច្ចសន្យារហូតដល់រដូវកាល ២០២១-២០២២ ជាមួយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ ក្រោយបរាជ័យផ្លាស់ទៅ Manchester United កាលពីដើមរដូវកាលនេះ។ ក្រោយបន្តកិច្ចសន្សា អតីតសមាជិក Real Sociedad នេះកើនតម្លៃខ្លួនរហូតដល់ ១០០លានអឺរ៉ូ ប្រហែល ១១៨លានដុល្លារ ប្រសិនបើក្លិបផ្សេងចង់បានរូបគេនោះ។
បន្ទាប់ពីមានការលេចលឺថា ក្រុមកំពុងនាំមុខគេក្នុងតារាង La Liga ទាក់ទងជាមួយ Griezmann តាមរយៈគ្រួសាររបស់គេជាសារធារណៈ បានធ្វើឲ្យ AT Madrid ខឹងសម្បារយ៉ាងខ្លាំង ដោយលើកហេតុផលថា នេះជាទង្វើខុសច្បាប់ ហើយធ្វើពាក្យបណ្តឹងទៅកាន់អង្គភាពគ្រប់គ្រងកីឡាពិភពលោកតែម្តង។
យ៉ាងណាក៏ដោយ ខាងភាគី Barcelona ក៏បានសារភាពថាពួកគេបានទាក់ទងជុំវិញរឿននេះមែន ប៉ុន្តែត្រឹមសមាជិកគ្រួសាររបស់ Griezmann ប៉ុណ្ណោះ។
ក្នុងករណីខាងលើនេះ ប្រសិនបើ FIFA រកឃើញថាក្លិបរហស្សនាមអ្នកមានបុណ្យបានប្រព្រឹត្តខុសច្បាប់កីឡាមែននោះ ក្រុមដែលស្ថិតនៅតំបន់ Catalans នេះអាចនឹងត្រូវហាមឃាត់ការផ្ទេរកីឡាករនៅពេលទីផ្សារបើកទ្វារចំនួន២ដង៕
Tag:
បាល់ទាត់
Atletico Madrid
Barcelona
Antoine Griezmann
© រក្សាសិទ្ធិដោយ thmeythmey.com