លោក Jose Mourinho ថាក្រុម Bristol City មានសំណាងណាស់ដែលបានផ្តួល Manchester United ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ឬ Carabao Cup ប៉ុន្តែលទ្ធផលនេះគឺល្អសម្រាប់បាល់ទាត់។
Korey Smith ជាអ្នករកគ្រាប់បាល់ជ័យជម្មះឲ្យក្រុមមកពីក្របខណ្ឌលីកទី២អង់គ្លេស Bristol City ក្រោយការវាយសម្រុកពី Manchester United យ៉ាងខ្លាំងខ្លាចាប់ពីតង់ទី២។ គ្រាប់បាល់ដំបូងធ្វើបានដោយ Joe Bryan នៅនាទី៥១ មុនពេល Zlatan Ibrahimovic តាមស្មើ ១-១ នៅនាទី៥៨។ ចប់ការប្រកួត ក្រុមរហស្សនាម The Robins ឈ្នះក្រុមបិសាចក្រហម ២-១ ឈានទៅវគ្គ៤ក្រុមចុងក្រោយ។
ចំណែកលទ្ធផលមួយគូទៀត Chelsea បានយកឈ្នះ AFC Bournemouth ២-១ ក្នុងការប្រកួត វគ្គ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣នៅអង់គ្លេស ឬ Carabao Cup នៅរាត្រីថ្ងៃទី ២០ ខែធ្នូ នេះ។
ក្រុមទាំង៨បានប្រជែងគ្នារួចរាល់អស់ហើយ ដើម្បីរក៤ក្រុមសម្រាប់ប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមដែលអាចឈានទៅវគ្គបន្តរួមមាន Manchester City, Arsenal, Chelsea និង Bristol City។
ក្រោយការចាប់ឆ្នោតវគ្គ៤ក្រុមចុងក្រោយ Arsenal ត្រូវជួប Chelsea និង Manchester City និងត្រូវប៉ះ Bristol City ហើយទាំងគូនេះនឹងធ្វើការប្រកួតជើងទី១ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ និងជើងទី២ នៅថ្ងៃទី២២ ខែ ឆ្នាំ ដដែល៕