ពីនេះ ពីនោះ
«​យុទ្ធសាស្ត្រ​»​និង​«​វិធីសាស្ត្រ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
24, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
រវាង​«​យុទ្ធសាស្ត្រ​»​និង​«​វិធីសាស្ត្រ​»​ពាក្យ​ទាំងពីរ នៅមាន​សាធារណជន​មួយចំនួន​មិនទាន់​យល់​នូវ​ពាក្យ​ទាំងពីរ​នេះ​ថា​មាន​អត្ថន័យ​ថា​ខុសគ្នា ឬ​ប្រើ​យ៉ាងណា​នៅឡើយ​ទេ​។



ពាក្យ​«​យុទ្ធសាស្ត្រ​»​គឺ​សំដៅលើ ការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​។ ចំណែកឯ​ពាក្យ​«​វិធីសាស្ត្រ​»​វិញ​គឺ​សំដៅលើ សកម្មភាព​ដែល​នឹងធ្វើ​ឡើង​តាម​ផែន​ការដែល​រៀបចំឡើង​ដើម្បី​សម្រេច​គោលដៅ​។ 
 
​ពាក្យ​«​យុទ្ធសាស្ត្រ​»​នេះ​មានន័យថា ជា​សំណុំ​នៃ​ផែនការ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​សម្រេច​ទិសដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង ក្នុង​គោលបំណង​ដើម្បី​អនុវត្តន៍​ឲ្យ​ទទួលបាន​ភាពជោគជ័យ​។​
​ចំណែកឯ​ពាក្យ​«​វិធីសាស្ត្រ​»​គឺ​មានន័យថា បង្ហាញ​នូវ​សកម្មភាព​ប្រកបទៅដោយ​ឆន្ទៈ​ដ៏​មុះ​មុត​ដើម្បី​សម្រេចបាន​នូវ​ភាពជោគជ័យ​។ ឧទាហរណ៍​៖ អនុវត្តន៍​នូវ​វិធីសាស្ត្រ ទើប​អាច​ដឹង​រាល់​ឧបសគ្គ និង​រាល់​ភាពជោគជ័យ​បាន​៕ 
 
 
 

Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com