កីឡាជាតិ
ជាតិ
គុន​ល្បុក្កតោ​៖ ស្នៀត​ចលនា​ការពារ​ខ្លួន​
23, Dec 2017 , 8:00 pm        
រូបភាព
ដោយ:
«​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។ យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​អប​ភ្ជាប់​នឹង​កំ​ផួន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន​។​

 
​គុន​ល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់​និង​ស្នៀត​យ៉ាងច្រើន​ដែល​យកតម្រាប់​តាម​តថភាព​ធម្មជាតិ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សនា​សម័យមុន និង​កាយវិការ​របស់​សត្វ​ដូចជា​សត្វ​បក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និង​ទា​។​ល​។ ជាងនេះទៅទៀត ទម្រង់​នៃ​គុន​ល្បុក្កតោ​បាន​បង្កប់ខ្លួន​នៅក្នុង​សិល្បៈ​បុរាណ ដូចជា​របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ និង​របាំ​បុរាណ​។ 
 
​គ្រប់​ចលនា ស្នៀត ក្បាច់ និង​កាយវិការ​នីមួយៗ​នៃ​ក្បាច់គុន​នេះ បាន​បង្កប់​នូវ​ភាពទន់ភ្លន់ ស្លូតបូត រស់​រវើក រឹងមាំ រហ័សរហួន និង​ឥរិយាបថ​រស់នៅ​របស់​មនុស្ស​នៅក្នុង​សង្គម​។ ក្បាច់គុន​នេះ​តម្រូវ​ឲ្យ​វាយ​កៀក​នឹង​គូប្រយុទ្ធ​ដោយ​ប្រើ​កែងដៃ​និង​ជង្គង់​ជា​មូលដ្ឋាន​។ គុន​ល្បុក្កតោ​ចែកចេញជា​១២​ទ្វារ​ដោយ​ចាប់ពី​ទ្វារ​ទី​១​ដល់​ទ្វារ​ទី​៨ គឺ​ប្រើ​កាយ​សម្បទាន និង​ចាប់ពី​ទ្វារ​ទី​៩​ដល់​ទ្វារ​ទី​១២​ប្រើប្រាស់​អាវុធ​។ ហើយ​អាវុធ​ចែកចេញជា​ពីរ​គឺ​អាវុធ​គ្មាន​មុខ និង​អាវុធ​មានមុខ​។ 
 
​ទស្សនា​រូបភាព​ស្នៀត​ចលនា​ការពារ​ខ្លួន​នៃ​ក្បាច់គុន​ល្បុក្កតោ​ដូចខាងក្រោម​៖
 
 

















Tag:
 ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com