ជាតិ
អ្វី​ទៅជា «​អាំង​តង់​ស៊ី​តេ​កាបូន​» និង «​អាំង​តង់​ស៊ី​តេ​ថាមពល​»?
23, Dec 2017 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ពាក្យ «​អាំង​តង់​ស៊ី​តេ​កាបូន​» និង «​អាំង​តង់​ស៊ី​តេ​ថាមពល​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។



ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​
​ពាក្យ «​អាំង​តង់​ស៊ី​តេ​កាបូន​» (Carbon intensity) ជា​បរិមាណ​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក ក្នុង​មួយ​ឯក​តា​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។​
 
​ចំណែក​ពាក្យ «​អាំង​តង់​ស៊ី​តេ​ថាមពល​»  (Energy intensity) ជា​អនុ​បាត​រវាង​ការប្រើប្រាស់​ថាមពល​និង​ទិន្នផល​សេដ្ឋកិច្ច ឬ​ទិន្នផល​រូបវន្ត​។ នៅ​ថ្នាក់ជាតិ អាំង​តង់​ស៊ី​តេ​ថាមពល គឺជា​អនុ​បាត​នៃ​ការប្រើប្រាស់​ថាមពល​បឋម​ក្នុងស្រុក​សរុប ឬ​ការប្រើប្រាស់​ថាមពល​ចុងក្រោយ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​។ អាំង​តង់​ស៊ី​តេ​ថាមពល​កាន់តែ​ទាប បង្ហាញថា​ការប្រើប្រាស់​ថាមពល​កាន់​តែមាន​ប្រសិទ្ធ​ផល​ខ្ពស់​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 
 
 
 
 
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com