ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រៅពី​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប តែងតាំង​លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​អ្នកនាំពាក្យ​ម្នាក់ទៀត​
23, Dec 2017 , 6:29 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ឌឹម សុវណ្ណារុំ លោក ឯម សូផាត និងលោក ហង្ស ពុទ្ធា។ រូបថត គ.ជ.ប
ពីឆ្វេងទៅស្តាំ៖ លោក ឌឹម សុវណ្ណារុំ លោក ឯម សូផាត និងលោក ហង្ស ពុទ្ធា។ រូបថត គ.ជ.ប
ដោយ: រួបរួម
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីសម្រេច​តែងតាំង​លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​អ្នកនាំពាក្យ​បន្ថែម​មួយរូប​ទៀត​របស់ខ្លួន បន្ទាប់ពី​លោក ហង្ស ពុទ្ធា​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​។​



​លោក ឌឹ​ម សុ​វណ្ណា​រុំ មន្ត្រីជាន់ខ្ពស់​សាលាក្តី​ខ្មែរក្រហម ស្ថិតក្នុង​ចំណោម​សមាជិក​ថ្មី​៣​រូប​រប​ស់គ​.​ជ​.​ប ដែល​ទើប​ទទួលបាន​ការតែងតាំង​ជំនួស​សមាជិក​កូតា​គណ​បក្ស​សង្គ្រោះ​ជាតិ​។ រីឯ​លោក ហង្ស ពុទ្ធា ដែលមាន​ប្រភព​ចេញពី​សង្គម​ស៊ីវិល កាន់​តួនាទី​ជា​អ្នកនាំពាក្យ​តាំងពី​ឆ្នាំ​២០១៥​មក​៕

អត្ថបទទាក់ទង


Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com