កីឡាជាតិ
ជាតិ
លី​គ​៖ កីឡាករ​កូរ៉េខាងជើង​ជួយ​ទ័ព​យកឈ្នះ​ស្វាយរៀង ៣-១ ដើម្បី​ទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
23, Dec 2017 , 7:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ក្រសួងការពារជាតិ បន្ត​បោះ​ដំណើរ​ឆ្ពោះទៅមុខ​ក្នុងការ​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ នេះ​។



​ខ្សែបម្រើ​កូរ៉េខាងជើង Kim Kyong-hun បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឲ្យ​ក្រសួងការពារជាតិ នៅ​ជិត​ចប់​តង់​ទីមួយ និង​ដើមតង់​ទី​ពីរ ខណៈ​ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម វាយបក​ពីក្រោយ​១​គ្រាប់​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី ៦៩ ។ នៅ​នាទី​បន្ថែម Choe Myong-ho បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំ​ជ័យជម្នះ ៣-១ សម្រាប់​ការពារជាតិ​។​

​ក្រសួងការពារជាតិ​ដែល​ធ្លា​ប់រង​តំណែង​ជើងឯក​២​លើក គឺ​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៦​កន្លងមក នោះ ត្រូវ​ឡើង​បន្តទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៣០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង  បើទោះបីជា​រង​ការខកចិត្ត​ក៏ដោយ ពួកគេ​នៅសល់​ឱកាស​ដណ្តើមពាន​សម្តេច ហ៊ុន សែន ជាមួយ​ណាហ្គា​វើ​ល​៕


Tag:
 Cambodian League 2017
  បឹងកេត​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com