កីឡាអន្តរជាតិ
អន្តរជាតិ
Luke Shaw ទារ Man Utd ជាង៦លានដុល្លារ ដើម្បីរកទ្រនំថ្មី
× Luke Shaw ចង់បាន ៥លានផោន ជិត៧លានដុល្លារពីក្លិប Manchester United ដើម្បីចាកចេញនៅពេលទីផ្សារទិញដូរកីឡាករបើកទ្វារនៅខែមករាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ TheSun។
ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ២២ឆ្នាំ មិនស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់លោក Jose Mourinho ឡើយចាប់តាំងពីរូបគេជាសះស្បើយពីការរងរបួសបាក់ជើងកាលពីរដូវកាលមុន។
ដោយសារមិនសូវបានបង្ហាញខ្លួនសម្រាប់ក្រុមក្នុងរយៈពេលចុងក្រោយ ខ្សែការពារស្លាបឆ្វេងរូបនេះចង់រកទ្រនំថ្មីដើម្បីពង្រឹងសមត្ថភាពខ្លួនឡើងវិញ និងដើម្បីជាប់ឈ្មោះក្នុងជម្រើសជាតិអង់គ្លេសនាព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនៅរុស្ស៊ីផងដែរ។
Shaw ទទួលបានតម្លៃពលកម្ម ១៣០០០០ផោន ប្រមាណ ១៧៤១០៩ដុល្លារ ក្នុង១សប្តាហ៍ ពោលគឺជាង ៩លានដុល្លារក្នុងមួយឆ្នាំពីក្រុមរហស្សនាមបិសាចក្រហម ក្រោយចាកចេញពី Southampton មកកាន់ទឹកដី Old Trafford ក្នុងតម្លៃ៣០លានផោន ប្រមាណ៤០លានដុល្លារ នៅឆ្នាំ២០១៤។
មានក្លិបមួយចំនួននៅ Premier League ដូចជា Spurs និង Newcastle រួមទាំងក្លិបនៅអឺរ៉ុបផ្សេងទៀតកំពុងចាប់អារម្មណ៍យក Shaw ទៅរួមក្រុម នៅខែមករាខាងមុខនេះ។
តែយ៉ាងណា ក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះចង់បានតម្លៃ ២០លានផោន ប្រហែលជិត២៧លានដុល្លារ ប្រសិនបើមានក្លិបណាចង់បានរូបគេមែននោះ៕
Tag:
បាល់ទាត់
Luke Shaw
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com