ពីនេះ ពីនោះ
ផ្ទះ​ជ​ន្ទ​ល់​នៅ​កំពង់​ភ្លុក មាន​កម្ពស់​ពី​១០-១២ ម៉ែត្រ
01, Jan 2018 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​រូបភាព​ថត​ពីលើ​អាកាស​ទាំងពីរ​នេះ គឺ​ថត​នៅ​ខែ​ផ្សេងគ្នា​។ រូបភាព​ខាងលើ ថត​នៅក្នុង​ខែឧសភា ពោលគឺ​អំឡុងពេល​ចាប់ផ្តើម​នៃ​រដូវវស្សា​។ ចំណែកឯ​រូបភាព​ខាងក្រោម គឺ​ថត​ក្នុង​ខែវិច្ឆិកា អំឡុងពេល​ដែលមាន​ទឹក​ជន​លិច​ខ្លាំង​។ រូបភាព​ទាំងនេះ គឺ​បាន​ថត​នៅ​ភូមិ​កំពង់​ភ្លុក ក្នុង​ខេត្តសៀមរាប​។ ក្នុងភូមិ​នេះ មាន​ភាព​ល្បី​ល្បាយ​ដោយសារ​ផ្ទះ​ដែលមាន​ជើង​សសរ​ខ្ពស់ៗ (​ផ្ទះ​ជ​ន្ទ​ល់​)​។ មានផ្ទះ​ជ​ន្ទ​ល់​ប្រហែល​១២០០​ខ្នង​នៅក្នុង​ភូមិ ដែល​សាងសង់​ផុតពី​ដី កម្ពស់​ពី​១០-១២ ម៉ែត្រ ដើម្បី​ឲ្យ​ផុតពី​កម្ពស់​ទឹក ក្នុង​រដូវ​ទឹកជំនន់​។



ប្រជាជន​ក្នុងភូមិ​នេះ រស់នៅក្នុង​ទឹក​ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។ ពួកគេ​មាន​លក្ខណៈពិសេស ដែល​អាច​សម្រប​ខ្លួន​រស់នៅក្នុង​បរិស្ថាន​ជុំវិញខ្លួន​ក្នុង​បឹង​ទន្លេសាប​នេះ​បាន​។ បឹង​ទន្លេសាប បានផ្តល់​អ្វីៗ​ទាំងអស់ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅនេះ កម្ពស់​ទឹក​បឹង​ទ​នេ្ល​សាប និង​ទន្លេមេគង្គ មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ មាន​ឆ្នាំ​ខ្លះ ភូមិ​នេះ មិនត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​ឡើយ ដូច្នេះ បឹង​ទន្លេសាប​ដ៏​ធំ ក៏បាន​ក្លាយទៅជា​បឹង​តូច​មួយ​នៅក្នុង​រដូវប្រាំង​។ ទាំងអស់នេះ គឺ​ដោយសារ​មូលហេតុ នៃ​ការប្រែប្រួល​អាកាសធាតុ និង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​មេគង្គ​។​



(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).

© រក្សាសិទ្ធិដោយ thmeythmey.com