ជាតិ
សមត្ថកិច្ច​ឃាត់​មនុស្ស​ជាង​១​ម៉ឺន​នាក់ ក្នុងករណី​បទល្មើស​គ្រឿងញៀន នៅ​ឆ្នាំ​២០១៧
02, Jan 2018 , 8:39 am        
រូបភាព
អាជ្ញាធរដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីជនល្មើស កាលពីខែមិថុនា ឆ្នាំ២០០១៧
អាជ្ញាធរដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីជនល្មើស កាលពីខែមិថុនា ឆ្នាំ២០០១៧
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច​ឃាត់ខ្លួន ជនល្មើស​ជាង​១​ម៉ឺន​នាក់ ក្នុងករណី​បទល្មើស​គ្រឿងញៀន នៅក្នុង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​បង្ក្រាប​គ្រឿងញៀន​ពេញ​មួយឆ្នាំ របស់​គណៈកម្មការ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​។​



​តាមរយៈ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​១៧,៨៧៧​នាក់ (​ស្រី​១,៥៨២​នាក់​) ដោយ​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង​១៧៣​គីឡូក្រាម និង​៨៨៦​កញ្ចប់ រួមទាំង​កញ្ឆា​ក្រៀម​ជាង​១២៣​គីឡូក្រាម និង​២៧៥,៨១៥​ដើម​។ រថយន្ត​ចំនួន​៧៩​គ្រឿង ម៉ូតូ​២,០០៧​គ្រឿង ទូរស័ព្ទ​៤៦១៩​គ្រឿង ជញ្ជីង​៣៤៣​គ្រឿង អាវុធខ្លី​ចំនួន​១៧​ដើម អាវុធ​វែង​៤​ដើម ច​លនៈ និង​អចលនទ្រព្យ​ស្នើសុំ​បង្ក​កមាន​៤​ករណី ចំនួន​១៣​កន្លែង​។ នេះ​បើតាម​របាយ​ការបង្ក្រាប​គ្រឿងញៀន ចំនួន​៨,១៥២​ករណី នៅក្នុង​យុទ្ធនាការ​២​លើក ក្នុង​ឆ្នាំ​២០១៧​។​

​កាលពី​ខែតុលា ឆ្នាំ​២០១៧ សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​និយាយថា កម្ពុជា​មិនមែនជា​ប្រទេស​ដាំ​អាភៀន ឬ​ផលិត​ថ្នាំញៀន​ដូច​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ ឡាវ នោះទេ តែ​កម្ពុជា​ជា​ប្រទេស​រងគ្រោះ ដោយសារ​ត្រូវបាន​ជនល្មើស​ប្រើប្រាស់​ជា​កន្លែង​ឆ្លងកាត់ និង​ចែកចាយ​គ្រឿងញៀន​ប៉ុណ្ណោះ​។ តាមរយៈ​ទស្សនៈ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​ទប់ស្កាត់​គ្រឿងញៀន ដែល​កំពុង​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​ឲ្យ​ខាន​តែ​បាន​៕


Tag:
 សន្តិសុខ​សង្គម​
 ​ គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com