ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​ចិន នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង​
02, Jan 2018 , 12:31 pm        
រូបភាព
(Xinhua) សម្ដេច ហ៊ុន សែន ចាប់ដៃលោក លី ខឹឈាំង ក្នុងជំនួបនៅខេត្តហៃណាន ប្រទេសចិន កាលពីឆ្នាំ២០១៦
(Xinhua) សម្ដេច ហ៊ុន សែន ចាប់ដៃលោក លី ខឹឈាំង ក្នុងជំនួបនៅខេត្តហៃណាន ប្រទេសចិន កាលពីឆ្នាំ២០១៦
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាំ​ង (Li Keqiang) នឹង​មក​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​សប្ដាហ៍​ក្រោយនេះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។


 
​នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់លោក លី ខឹ​ឈាំ​ង មក​កម្ពុជា ក្រោយ​លោក​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ ២០១៣ ។ លោក លី ខឹ​ឈាំ​ង គឺជា​មន្ត្រី​កំពូល​ទី​២ របស់​មហា​យក្ស​ចិន បន្ទាប់ពី​លោក ស៊ី ជិន​ភីង​។​
 
​ក្នុង​វត្ត​មាននៅ​ប្រទេស​កម្ពុជា លោក លី ខឹ​ឈាំ​ង ក៏ត្រូវ​ចូលរួម​ប្រជុំ​កំពូល​មេដឹកនាំ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ចិន​រូបនេះ ក៏​នឹង​នាំ​អ្នកវិនិយោគ​គិ​ន​ចិន​ជាច្រើន​មករក​ឱកាស បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com