ជាតិ
កម្ពុជា នឹងមាន​ភ្លៀង​ពីថ្ងៃ​ទី​៥-៩ ខែមករា​
02, Jan 2018 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​បង្គួរ ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែមករា​។ ទន្ទឹមនឹងនេះ ស៊ី​តុ​ណ្ហ​ភាព​អប្បបរមា នឹងមាន​ពី​២៣-២៤ អង្សា និង​ស៊ី​តុ​ណ្ហ​ភាព​អតិបរមា ពី​២៩-៣០​អង្សា ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ខែមករា​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន នឹង​រំកិល​ខ្លួន​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង រួច​បន្តដំណើរ​មកកាន់​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។​

​តាម​ការ​ព្យាករ វិ​សម្ពាធ​នេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ៥​ដល់​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៨​នេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​តិច ទៅ​បង្គួរ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ​។ ដោយឡែក​ស្ថានភាព​ស៊ី​តុ​ណ្ហ​ភាព​វិញ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ខែមករា​នេះ កម្ពុ​ជាមាន​សីតុណ្ហភាព អប្បបរមា​ពី​២៣-២៤ អង្សា និង​ស៊ី​តុ​ណ្ហ​ភាព​អតិបរមា ពី​២៩-៣០​អង្សា​៕


Tag:
 សីតុណ្ហភាព​
 ​ ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com