ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ Kevin នៃក្លិប Preston ត្រូវឆ្នោតជាតិជាង១លានដុល្លារ
03, Jan 2018 ,
7:39 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
Kevin O'Connor ខ្សែការពាររបស់ក្រុម Preston North End ឈ្នះឆ្នោតមហារង្វាន់ធំនៃឆ្នោតជាតិរបស់ប្រទេសអៀរឡង់ប្រចាំឆ្នាំថ្មី ២០១៨ជាទឹកប្រាក់ ១លានអឺរ៉ូ ប្រហែល ១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន IrishTime។
អតីតសមាជិកក្រុមជម្រើសជាតិអៀរឡង់ក្រោមអាយុរ២១ឆ្នាំ រូបនេះ ទទួលបានសំបុត្រឆ្នោតមហាសេដ្ឋីពីពូ និងជាឪពុកក្មេករបស់គេដែលទិញពីក្នុងផ្សារទំនើបក្នុងស្រុកមួយកន្លែងឈ្មោះថា Castlebridge ស្ថិតក្នុងរដ្ឋធានី Wexford ប្រទេសអៀរឡង់កាលពីថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០១៧ ។ លទ្ធផលឆ្នោតត្រូវបានប្រកាសនៅល្ងាចថ្ងៃអង្គារទី ២ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការឆ្នោតជាតិក្នុងទីក្រុងឌុយប្លាំង។
បន្ទាប់ពីទទួលបានរង្វាន់ធំចំនួន ១លានអឺរ៉ូនេះ ខ្សែការពារ វ័យ២២ឆ្នាំ ដែលបានផ្លាស់ពី Cork City មកចូលរួមក្រុម Preston North End ក្នុងក្របខណ្ឌ Championship កាលពីខែកក្កដាកន្លងទៅ បាននិយាយថាលោកមិនទាន់មានផែនការណាមួយលើទឹកប្រាក់ដែលឈ្នះនេះទេ ដោយផ្តោតតែលើការប្រកួត និងជួយក្រុមឲ្យបានឡើងទៅលីកកំពូលប៉ុណ្ណោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
ឈ្នះឆ្នោត
Kevin O\'Connor
Preston North End
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
4 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
6 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
1 សប្តាហ៍
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម