ជាតិ
ត្រឹម​រយៈពេល​២​ថ្ងៃ រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង​៣០​លាន​រៀល ដល់​កម្មការិនី​សម្រាលកូន​
03, Jan 2018 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក​រដ្ឋា​ភិ​បាល​បាន​ចំណាយ​ថវិកា​ជាង​៣០​លាន​រៀល ដល់​កម្មការិនី​រោងចក្រ ដែល​សម្រាលកូន​ក្នុង​រយៈពេល​ពីថ្ងៃ​ដើមឆ្នាំ​២០១៨​នេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​១០​លាន​រៀល សម្រាប់​កម្មការិនី​២៨​នាក់ ដែល​បាន​សម្រាលកូន​កាលពី​ថ្ងៃទី​១ មករា​។ រី​កម្មការិនី​៤៨​នាក់ បាន​សម្រាលកូន​កាលពី​ថ្ងៃទី​២ មករា ក៏បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​តាម​ការកំណត់​ដែរ​។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ម្ដុំ​ទួល​សង្កែ នៅ​ថ្ងៃទី​៣ មករា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖




​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ កម្មការិនី​រោងចក្រ ដែល​សម្រាលកូន នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដោយ​ក្នុងនោះ​សម្រាលកូន​១ ទទួល​ប្រាក់​៤០​ម៉ឺន​រៀល កូនភ្លោះ​ទទួល​ប្រាក់​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​៣ ទទួលបាន​ទឹកប្រាក់​១​លាន ២​សែន​រៀល ។ សម្រាប់​អ្នក​សម្រាល​កូនភ្លោះ​៣​នេះ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​លាន​រៀល​បន្ថែម ពីស​ម្ដេច ហ៊ុន សែន ផងដែរ​។ ប៉ុន្តែ​ក្នុងករណី​កម្មការិនី ដែល​សម្រាលកូន​ហើយ មិន​ទទួលបាន​ប្រាក់​​ឧបត្ថម្ភពី​រដ្ឋាភិបាល​នោះ ត្រូវ​ប្រាប់​សម្ដេច ហ៊ុន សែន តាមរយៈ​ការផ្ញើ​សារ​មក​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន​។ រដ្ឋាភិបាល បានរៀបចំ​ថវិកា​១០​លាន​ដុល្លារ សម្រាប់​គោលនយោបាយ​លើកទឹកចិត្ត​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​នេះ​៕

អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
 ​ កម្មការិនី​
© រក្សាសិទ្ធិដោយ thmeythmey.com