ជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ប្រធាន​ផ្នែក​ការងារ​ណា ដែល​ជេរប្រមាថ​កម្មករ​
03, Jan 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម កាត់ដេរ និង​ជំនួយការ​នៅតាម​រោងចក្រ ចំនួន​ជិត​៦០០​នាក់ ដើម្បី​សំណេះសំណាល​ពី​បញ្ហា​មួយចំនួន ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​កម្មករ​។ បញ្ហា​ដែល​សម្ដេច ហ៊ុន សែន ចង់​និយាយប្រាប់​ប្រធាន​ផ្នែក​ទាំងនោះ គឺ​ក្រមសីលធម៌​នៅក្នុង​ការងារ ដែល​មិនត្រូវ​ឲ្យ​មានការ​ជេរប្រមាថ មកលើ​កម្មករ​នោះឡើយ​។



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ទួល​សង្កែរ នៅ​ថ្ងៃទី​៣ មករា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖




​និយាយ​ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​ថៅកែ​រោងចក្រ ចាត់វិធានការ​លើ​ប្រធាន​ផ្នែក​ណា ដែល​ជេរប្រមាថ​លើ​កម្មករ​ផងដែរ​។ ហើយ​បើ​ក្នុងករណី​ថៅកែ​រោងចក្រ ឈានដល់​ការបញ្ឈប់​ប្រធាន​ផ្នែក ដែល​ជេរប្រមាថ​កម្មករ​នេះ សម្ដេច ហ៊ុន សែន ក៏​ប្រកាស​គាំទ្រ​ទៀតផង​។​




Tag:
 ហ៊ុន សែន​
 ​ កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com