ជាតិ
រថយន្ត
អ្នកធាក់ស៊ីក្លូ ទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃ
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២0១៨ តទៅ កម្មករធាក់ស៊ីក្លូ មិនតម្រូវឲ្យបង់ថវិកា សម្រាប់សេវាថែទាំងសុខភាពនោះទេ។ នេះជាការសម្រេចរបស់ក្រសួងសុខាភិបាល ដែលបានប្រាប់ទៅកាន់ប្រធានអង្គភាពសុខាភិបាលសាធារណៈគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រាប់ចាំតាំងពីមណ្ឌលសុខភាពឬប៉ុស្តិ៍សុខភាព មន្ទីរពេទ្យបង្អែកនៅតាមក្រុង ស្រុខ ខណ្ឌ រាជធានី ខេត្ត មន្ទីរពេទ្យជាតិ និងរហូតដល់មជ្ឈមណ្ឌលជាតិ។
លិខិត ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីសំដៅទៅកាន់ប្រធានអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ បានឲ្យដឹងថា ការសម្រេចនេះ គឺធ្វើឡើងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មាការិនី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២0១៨ សម្តេច ហ៊ុន បានលើកឡើងពីបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com