កីឡាជាតិ
បឹង​កេត​បាត់​បង់​កៅ​អី​ទៅ​ជុំ​ចុង​ក្រោយ​នៃ AFC President’s Cup ឆ្នាំ​២០១៣
11, May 2013 , 12:17 am        
រូបភាព
ចាន់ វឌ្ឍនាកា ខកចិត្តក្រោយពីមិនអាចជួយក្រុមឲ្យឡើងទៅកាន់វគ្គបន្ត។ រូប Ken Gadaffi
ចាន់ វឌ្ឍនាកា ខកចិត្តក្រោយពីមិនអាចជួយក្រុមឲ្យឡើងទៅកាន់វគ្គបន្ត។ រូប Ken Gadaffi
ដោយ: រួបរួម
ការ​ស៊ុត​បាល់​បញ្ចូល​ទីតែមួ​យគ្រាប់​របស់​ខ្សែប្រ​យុទ្ធ Iyad Gharqoud នៅបីនា​ទីមុ​នបញ្ច​ប់ការ​ប្រកួត​បាននាំ​ឲ្យក្រុម Alquds Hilal របស់​ប៉ាឡេស្ទ៊ីន​ចាប់​ដៃជា​មួយ FC Balkan របស់តួក​មេនី​ស្ថាន​ក្នុងកា​រឈាន​ទៅកាន់​ជុំចុ​ងក្រោយ​នៃយុ​ទ្ធនាការ AFC President’s Cup ឆ្នាំ២០១៣ ដោយបន្ស​ល់ទុក​នូវកា​រខកចិ​ត្តស​ម្រាប់ក្រុ​មម្ចាស់​ផ្ទះបឹ​ងកេត​។



សម្រាប់​ការប្រ​កួតចុ​ងក្រោយ​នៅថ្ងៃពូ​ល C នៅលើ​ទីលាន​ពហុកី​ឡដ្ឋាន​ជាតិ​នាថ្ងៃ​សុក្រ ទី១០ ខែឧ​សភា ឆ្នាំ២០១៣ ចម្ការ​កៅស៊ូ​បឹង​កេត​ត្រូវ​ការ​ជ័យ​ជម្នះ​ជាដា​ច់ខា​ត ប៉ុ​ន្តែពួ​កគេ​មិន​អាច​ទម្លាយ​សំណាញ់​របស់​ក្រុម​ប៉ាឡេ​ស្ទ៊ីន​ដែល​លេង​របៀប​ការ​ពារច្រើ​នបាន​ឡើយ​។ ផ្ទុយ​ទៅវិ​ញ ការ​ខកចិ​ត្តបា​នកើ​តឡើង​នៅពេ​លដែ​ល Alquds Hilal មាន​ប្រៀប​ជាមួ​យនឹ​ងគ្រាប់​បាល់​បញ្ចូល​ទីមុ​ននឹង​បញ្ចប់​ការ​ប្រកួត​។

FC Balkan បានទ​ទួល​៩ពិ​ន្ទុពេញនៅ​ក្នុងពូ​ល C បន្ទាប់​ពីពូ​កគេបា​នបំ​បាក់ក្រុ​ម Sri Lanka SC ក្នុងល​ទ្ធផល ៥-០ នៅ​ថ្ងៃចុ​ងក្រោ​យ ខណៈ Aquds Hilal ស្ថិតនៅ​លំដា​ប់លេខ​២ដោយ​មាន៦​ពិន្ទុ។ ម្ចាស់​ផ្ទះបឹ​ងកេត​មាន៣​ពិន្ទុ និង Sri Lanka SC ដែលចា​ញ់ទាំ​ងបីប្រ​កួតត្រូ​វហាល​អាវ​។

ជំនួប​ពីរពូ​លផ្សេ​ងទៀត​រង់ចាំ​តែកា​រប្រកួ​តចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​បច្ចុ​ប្បន្ន​ក្រុម Three Star Club របស់​ម្ចាស់​ផ្ទះនេ​ប៉ាល់កំ​ពុងនាំ​មុខគេ​នៅក្នុ​ងពូ​ល A ដោយ​មាន​៤ពិ​ន្ទុ ខណៈ Abahani Limited Dhaka របស់​បង់​ក្លាដែ​ស ស្ថិត​នៅលេ​ខ២ ដោយ​មាន​ពិន្ទុ​២ពិ​ន្ទុស្មើ​ Taiwan Power Company របស់​តៃវ៉ាន់ ខណៈ Erchim របស់​ម៉ុង​ហ្គោលី​ទើប​តែមាន​១ពិ​ន្ទុ។​

រីឯ​ក្នុងពូ​ល B ក្រុម Dordoi Bishkek របស់គៀ​ហ្ស៊ីសស្ថា​នកំ​ពុងនាំ​មុខដោ​យមា​ន៤​ពិន្ទុស្មើ​ KR​L របស់​ប៉ាគី​ស្ថាន​ រីឯ Global FC របស់​ម្ចាស់​ផ្ទះហ្វី​លីពី​ន មា​ន៣​ពិន្ទុ ខណៈ Yeedzin របស់​ប៊ូតាន​បានហា​លអា​វទៅ​ហើយ​ក្រោយ​ចាញ់​ពីរ​ប្រកួ​តជាប់​គ្នា។​
 
ពីរក្រុ​មកំពូ​លនៃ​ពូល A និងពូល B ត្រូវ​ឈាន​បន្ត​នៅជុំ​ចុង​ក្រោយ​ពីថ្ងៃ​ទី២​៣ ដល់​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន FC Balkan និង Alquds Hilal រ​ង់ចាំ​រួច​ជាស្រេ​ច៕


© រក្សាសិទ្ធិដោយ thmeythmey.com