ជាតិ
ជនបរទេស ចំនួន ១៤,០១៨​នាក់ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​
11, Jan 2018 , 10:39 pm        
រូបភាព
ដោយ:
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន និង​បណ្ដេញ​ជនបរទេស​ចំនួន ២,៣៥៧​នាក់ (​ស្រី ៤១៧​នាក់​) មាន​៥១​សញ្ជាតិ ក្នុងចំណោម​នេះ​ជន​វៀតណាម​មាន​ចំនួន ១,២២០​នាក់​(​ស្រី​២៧៩​នាក់​) ចេញពី​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សូ ខន​បញ្ញា​រិ​ទ្ធឹ អគ្គនាយករង​អន្តោប្រវេសន៍ ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១០ ខែមករា នេះ​។ តាម​ការផ្សាយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។



​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន និង​បណ្ដេញចេញ ជនបរទេស​ចំនួន ៨៥​សញ្ជាតិ ដែលមាន​ចំនួន​សរុប ១៤,០១៨​នាក់ (​ស្រី​២,៣៣៧​នាក់​) ក្នុង​ចំនួន​នេះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ មាន​ចំនួន ១០,៩០៨​នាក់ (​ស្រី ២,០២៤​នាក់​)៕




Tag:
 អន្តោប្រវេសន៍​
 ​ សូ ខន​បញ្ញា​រិ​ទ្ធឹ​
© រក្សាសិទ្ធិដោយ thmeythmey.com