ជាតិ
រាជរដ្ឋាភិបាល​បើក​ឱ្យ​សាធារណជន​ទស្សនា​ពិព័រណ៍​សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​
11, Jan 2018 , 7:21 pm        
រូបភាព
 
​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បើក​ឱ្យ​សាធារណជន​បាន​ចូល​ទស្សនា​ពិព័រណ៍​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែមករា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ បំណង​សំខាន់​នៃ​ការរៀប​ចំនេះ ដើម្បីឱ្យ​សាធារណជន បាន​យល់​កាន់ តែ​ច្បាស់​ពី​កិច្ចសហប្រតិបត្តិការ​មួយ​នេះ​។

 
​ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈ​លិខិត​របស់ខ្លួន​ចុះ​ថ្ងៃទី​១១ ខែមករា បានបញ្ជាក់​ពី​ពិព័រណ៍ សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គោលបំណង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និស្សិត យល់​កាន់តែច្បាស់​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំង​៥​។ ទីស្តីការគណៈរដ្ឋមន្ត្រី នឹង​បើក​ឱ្យ​សាធារណជន ចូល​ទស្សនា​ក្នុង​ពិព័រណ៍​នេះ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែមករា ចាប់ពី​ម៉ោង ៨​និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៥​និង​៣០​នាទី រសៀល​។ 
 
​គួររម្លឹកថា កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ត្រូវបាន​បើក កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​មេដឹកនាំ​ប្រទេស​ចំនួន​៥​ចូលរួម​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្តេចនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន​៕

© រក្សាសិទ្ធិដោយ thmeythmey.com