ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការបង្កើតផែនទីចរាចរណ៍នឹងប្រែមុខមាត់នៅតំបន់ផាប់ស្ទ្រីត
× សៀមរាប៖ កន្លងមក នៅតំបន់ផាប់ស្ទ្រីត ផ្សារចាស់ក្រុងសៀមរាប គេសង្កេតឃើញចរាចរណ៍ហាក់មានភាពចង្អៀត ពិសេសរាល់ពេលរសៀល និងពេលយប់។ វត្តមានរ៉ឺម៉កកង់បី រទេះលក់ដូរ យានជំនិះគ្រប់ប្រភេទ ដែលចតលើចំណីផ្លូវ បានបិទបាំងសម្រស់តំបន់ផាប់ស្ទ្រីត ផ្លូវខ្លះ សឹងគ្មានកន្លែងសម្រាប់ភ្ញៀវដើរផង។ ពេលនេះ រដ្ឋបាលខេត្ត សៀមរាប បានកំណត់ផែនទីចរាចរណ៍ថ្មីនៅតំបន់នេះ ដោយកំណត់ពីផ្លូវសម្រាប់ចតយានយន្ត ផ្លូវសម្រាប់ដើរ ធ្វើយ៉ាងណាធានាពីនិរន្តភាពតំបន់ទេសចរណ៍មួយនេះ។
ផែនទីដែលទើបដាក់ឱ្យអនុវត្តន៍កាលពីចុងឆ្នាំ ២០១៧នេះ មានបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាព នៅតំបន់ផ្សារ ផាប់ស្ទ្រីត។ កន្លងមក កំណើនរ៉ឺម៉ក រទេះលក់ដូរ យានជំនិះគ្រប់ប្រភេទ បានធ្វើឱ្យចរាចរណ៍ក្នុងតំបន់នេះ កកស្ទះខ្លាំង និងបាត់បង់សោភ័ណ្ឌភាព។
អាជ្ញាធរលើកឡើងថា ការរៀបចំនេះមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មណាមួយឡើយ តែផ្ទុយទៅវិញម្ចាស់អាជីវកម្មទាំងនោះ នឹងចំណេញពីការរៀបចំមួយនេះ ព្រោះថាទេសចរជាច្រើន នឹងមានអារម្មណ៍ល្អឡើងវិញ ពេលមកកម្សាន្តក្នុងតំបន់មានមនុស្សច្រើននេះ៕
ដើម្បីច្បាស់ពីគោលបំណងនៃការរៀបចំផែនទីនៅតំបន់ផាប់ស្ទ្រីត សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com