កីឡាជាតិ
ជាតិ
គុន​ល្បុក្កតោ​៖ ស្នៀត​ការពារ​ខ្លួន និង​វាយបក​សត្រូវ​ទាំង​៤​នៃ​មេគុន​ដៃ​
13, Jan 2018 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​គុន​ល្បុក្កតោ​ពោ​ពេញ​ទៅដោយ​ក្បាច់ និង​ស្នៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្បាច់គុន​នេះ​ភាគច្រើន​តម្រូវ​ឲ្យ​យើង​វាយ​កៀក​នឹង​គូសត្រូវ ហើយ​វា​មាន​ភាពបត់បែនរ​ហ័យរ​ហួន​ដែល​អាច​ការពារ​ខ្លួន​ពី​ការវាយប្រហារ​គ្រប់​ទិស​ទាំង​៨​។ អ្នក​ហាត់គុន​ល្បុក្កតោ​អាច​ប្រើ​កាយសម្បទា​ផ្ទាល់ និង​អាវុធ​ដើម្បី​ការពារ​ខ្លួន​និង​វាយបក​សត្រូវ​។ ក្បាច់គុន​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​ចែកចេញជា​១២​ទ្វារ ដោយ​ពី​ទ្វារ​ទី​១​ដល់ទី​៨​ប្រើប្រាស់​កាយសម្បទា ហើយពី​ទ្វារ​ទី​៩​ដល់​១២​ប្រើប្រាស់​អាវុធ​ដែល​រួម​អាវុធ​គ្រោះថ្នាក់​និង​គ្មាន​គ្រោះថ្នាក់​។



«​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។ យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​អប​ភ្ជាប់​នឹង​កំ​ផួន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន​។ គុន​ល្បុក្កតោ ជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​នៅលើ​ទឹកដី​ខ្មែរ​តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមកហើយ​។ នៅ​សម័យអង្គរ ក្បាច់គុន​នេះ​បាន​ផ្សារភ្ជាប់​យ៉ាងជ្រៅ​ទៅក្នុង​យុទ្ធសាស្ត្រ​ការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​នៅថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​បាន​ដក់ស្រង់​ស្នៀត​ការពារ​ខ្លួន និង​វាយបក​សត្រូវ​ទាំង​៤​នៃ​មេគុន​ដៃ​។ រាល់​ស្នៀត​នីមួយៗ​ទស្សនិកជន​អាចអនុវត្ត​ហ្វឹកហាត់​តាម​រូបភាព​ដោយ​ធ្វើតាម​ការណែនាំ​ផងដែរ​។ ទស្សនា​រូបភាព​មេគុន​ដៃ​នៃ​គុន​ល្បុក្កតោ​ដូចខាងក្រោម​៖










Tag:
 ល្បុក្កតោ​
  មេគុន​ដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com