ជាតិ
ជប៉ុននឹងផ្ដល់នាវាល្បាត ២គ្រឿងដល់កម្ពុជា រូបពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
× ភ្នំពេញ៖ រដ្ឋបាលគយជប៉ុន នឹងផ្ដល់នាវាល្បាតចំនួន២គ្រឿងដល់រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ។ នាវាល្បាតទាំងពីរនេះ ជប៉ុននឹងប្រគល់ជូនកម្ពុជា នៅខែមិថុនាខាងមុខ។
ក្រៅពីសន្យាផ្ដល់នាវាល្បាតនេះ ភាគីជប៉ុន ក៏មានគម្រោងផ្ដល់ជំនួយប្រព័ន្ធស្វ័យប្រវត្តិគយជប៉ុន (Nippon Automated Cargo Clearance System) ដល់កម្ពុជាផងដែរ។ ការសន្យាទាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេរភាគីរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Iizuka Atsuhi អគ្គនាយក នៃរដ្ឋបាលគយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-ជប៉ុន លើគ្រប់វិស័យ បានជួយស្ដារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមទាំងការផ្ដល់ជំនួយបច្ចេកទេសក្នុងកាអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មនៃរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា តាំងពីឆ្នាំ១៩៨៩មក។ មកពេលនេះទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រកម្ពុជា-ជប៉ុន មានកំណើតគួរឲ្យគត់សម្គាល់ ដែលជាសមិទ្ធផលផ្លែផ្កា ជាលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការល្អ នៃរដ្ឋាភិបាលប្រទេសទាំងពីរ៕
Tag:
អូន ព័ន្ធមុនីរ័ត្ន
Iizuka Atsuhi
នាវាល្បាត
© រក្សាសិទ្ធិដោយ thmeythmey.com