ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កីឡាករកម្ពុជា ថៃ ឡាវ នឹងប្រជែងគ្នាក្នុងកម្មវិធី «ជើងឯកប្រដាល់លេខ១ គូបូតា» នៅសង្វៀនបាយ័នស្ទឹងមានជ័យ
15, Jan 2018 ,
5:10 pm
រូបភាព
×
ដោយ:
ជី ដាណា
ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន ជាតិ និងអន្តរជាតិលើកម្មវិធី “គូបូតា ធ្វើឲ្យការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ ក្រុមហ៊ុន គូបូតា បានរៀបចំសន្និសីទកាសែតមួយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងរបស់ខ្លួនក្នុងកម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ “គូបូតា ធ្វើឲ្យការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា”។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកិច្ចសហការដ៏ស្អិតរមួតជាបន្តបន្ទាប់រវាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន បាននាំមកជូននូវកំពូលកីឡាករជើងខ្លាំង ខ្មែរ-ថៃ-ឡាវ ចំនួន ៨ រូប ដើម្បីធ្វើការប្រកួតដ៏ស្វិតស្វាញដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី “គូបូតា ធ្វើឲ្យការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា”។
អ្នកសេ្នហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់អាចទស្សនាការប្រកួតនេះនៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬអាចទស្សនាតាមរយៈការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ កំពូលកីឡាករ ខ្មែរ-ថៃ-ឡាវ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ទាំង ៨ រូបរួមមាន៖ ពេជ្រ ម្ទេសខ្មាំង (ខ្មែរ) សុខ ធី [កាកា] (ខ្មែរ) ឡុង ជិន (ខ្មែរ) ចាន់ ស៊ីណាត (ខ្មែរ) រឿនថៃ ដាបផុង (ថៃ) ប៊កបាន លុកមឿងពិច (ថៃ) ក្រូពិច ស៊ិត ចាឆាត (ថៃ) និង ថាណាប់ពិច យាម៉ាមួយថៃ (ឡាវ)។
សន្និសីទសារព័ត៌មាននេះក៏មានការថ្លែងសុន្ទរកថាពីអ្នកតំណាងក្រុមហ៊ុន គូបូតា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងសហព័ន្ធកីឡាប្រដាល់កម្ពុជាផងដែរ។ លោក ឆាលឺមឆៃ គីទីប៊ុនតន អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន គូបូតា បានមានប្រសាសន៍ថា ”គោលបំណងសំខាន់ដែលយើងបានបន្តឧបត្ថម្ភទាំងស្រុងលើកម្មវិធីប្រដាល់នេះអស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នាគឺដើម្បីលើកស្ទួយដល់ក្បាច់គុនបុរាណខ្មែរឲ្យកាន់តែមានភាពល្បីល្បាញបំផុតសម្រាប់ប្រជាជនកម្ពុជា ជាពិសេសកសិករ និងអ្នកស្នេហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់។ កីឡាករក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមទាំងនេះនឹងធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្តៅគគុក និងកាន់តែអស្ចារ្យដើម្បីបំពេញនូវការទទូចចង់បានរបស់អ្នកគាំទ្រទាំងអស់។ លើសពីនេះទៅទៀត យើងក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយឲ្យបន្តវេន ក៏ដូចជាថែរក្សាក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃមួយនេះផងដែរ។
“គូបូតា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់កសិករកម្ពុជារហូតបានក្លាយជាក្រុមហ៊ុនឈានមុខគេលើវិស័យគ្រឿងចក្រកសិកម្មនៅកម្ពុជា។ យើងតែងតែស្វែងរកនូវអ្វីដែលថ្មីសម្រាប់គ្រឿងចក្រកសិកម្មដើម្បីបំពេញនូវតម្រូវការរបស់កសិករដែលចាត់ទុកថាជាការថ្លែងអំណរអរគុណ ក៏ដូចជាការផ្តល់រង្វាន់ដល់អតិថិជនរបស់យើងបន្ថែមពីលើផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្តនៅទូទាំងប្រទេស។ យើងជឿជាក់ថាកម្មវិធីប្រដាល់នេះនឹងអាចបម្រើអារម្មណ៍ក៏ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជាជាក់ជាមិនខាន”។ នេះបើតាមការលើកឡើងរបស់ លោក ពេជ្រ អំបូពង្ស អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន គូបូតា។
សូមទស្សនិកជនអ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់កុំខកខានក្នុងការទស្សនាការប្រកួតដ៏កក្រើកនេះឲ្យសោះ និងចូលរួមគាំទ្រកីឡាករដែលអ្នកពេញចិត្តក្នុងកម្មវិធី “គូបូតា ធ្វើឲ្យការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” ហើយរង់ចាំមើលទាំងអស់គ្នាថាតើកីឡាកររូបណានឹងអាចក្លាយជាម្ចាស់ជ័យលាភីជើងឯកសម្រាប់ការប្រកួតដ៏ក្តៅគគុកនេះ។ វត្តមានរបស់លោកអ្នកក្នុងកម្មវិធីប្រដាល់នេះគឺជាការបង្ហាញនូវការគាំទ្រយ៉ាងធំធេង និងមានតម្លៃបំផុតចំពោះកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរយើង។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
10 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម