ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​អញ្ចាញធ្មេញ​អាច​ជាប់ទាក់ទង​នឹង​ការ​រលាក​សន្លាក់​ដែរ​
28, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការ​ដុស​សម្អាត​ធ្មេញ​បានល្អ​អាចជួយ​បង្ការ​ការ​រលាក​សន្លាក់​បាន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា បាក់តេរី​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​អញ្ចាញធ្មេញ P. Gigivalis ក៏​ប្រហែលជា​អាច​បំផ្លាញ​ដល់​សន្លាក់​បានដែ​ឬ​។ ប៉ុន្តែ​ដំបូង​ន្មា​ន​របស់​សារព័ត៌មាន​នេះ​គឺ​ប្រហែលជា​លឿន​ពេក​ហើយ​។ ការសិក្សា​នេះ​មានការ​ចូលរួម​ដោយ​សត្វ​កណ្តុរ និង​មិនបាន​វាយតម្លៃថា​ការ​ដុស​សម្អាត​ធ្មេញ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​រលាក​សន្លាក់​ឬ​អត់​ឡើយ​។



​គេ​និយាយថា ការស្រាវជ្រាវ​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រង់​ថា វា​ផ្តល់នូវ​ការពេញចិត្ត និង​យន្ត​ការណ៍​ដែល​បាក់តេរី P. Gingivalis ធ្វើ​ឲ្យ​រលាក​សន្លាក់​ក្នុង​សត្វ​កណ្តុរ​កាន់តែ​ធ្ងន់ធ្ងរ​។ ការ​រលាក​សន្លាក់​ប្រភេទ​នេះ​គឺជា​ប្រភេទ Rheumatoid Arthritis សម្រាប់​សត្វ​កណ្តុរ ហើយក៏​ត្រូវបាន​បង្កើត​ឡើង​ដែល​ស្រដៀង​គ្នា​នឹង​ជំងឺ​របស់​មនុស្ស​តាមរបៀប​ជាច្រើន​យ៉ាង​ដែរ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​ប្រហែលជា​មានការ​បញ្ជាក់​ច្រើន​សម្រាប់​មនុស្ស​យើង​។ ប៉ុន្តែ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​រឿងនេះ​ដេរ ព្រោះតែ​មិនទាន់មាន​ការស្រាវជ្រាវ ឬ​ពិសោធន៍​ទៅលើ​មនុស្ស​នៅឡើយ​ទេ​។ វា​ប្រហែលជា​ត្រូវការ​ការស្រាវជ្រាវ​កាន់តែច្រើន​ទៀត​ទៅលើ​រាងកាយ​មនុស្ស​ដែលមាន​ជំងឺ​នេះ​។

​ការស្រាវជ្រាវ​មួយ​នេះ​បាន​បំបែក​កំណត់ត្រា​មួយ​ដែល​និយាយ​ទៅលើ​យន្ត​ការណ៍​ដ៏​ល្អ​មួយ​ដែលជា​ទំនាក់ទំនង​រវាង​ជំងឺ​អញ្ចាញធ្មេញ និង​ការ​រលាក​សន្លាក់ ប៉ុន្តែ​វា​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ​។ ខណៈពេលដែល យើង​មិនអាច​និយាយបានថា ការ​ដុស​សម្អាត​ធ្មេញ​ទៀងទាត់​នឹង​ជួយ​បង្ការ​ការ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis យើង​ពិតជា​ដឹងថា វា​អាចជួយ​បង្ការ​ការពុក​ធ្មេញ និង​ជំងឺ​អញ្ចាញធ្មេញ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com