ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ធ្វើការ​ងារ​ផ្ទះ​អាច​ចាត់ទុកជា​ការហាត់​ប្រាណ​ដែរ​ទេ​?
02, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mirror បាន​ឲ្យ​ដឹងថា ការងារ​ធ្វើ​ក្នុងផ្ទះ​មិនមែនជា​ការហាត់​ប្រាណ​ឡើយ​។ វា​គ្រាន់តែ​ជាការ​បោសសម្អាត និង​ជូត​សម្ទា​ត ដូច្នេះ​វា​មិនត្រូវ​បាន​គេ​ចាត់ទុកថា​ត្រូវ​ប្រើ​កម្លាំង​ធ្ងន់ធ្ងរ ឬ​ខ្លាំងក្លា​ដើម្បី​ធ្វើ​ឡើយ ហើយ​អ្នក​ដែល​យល់​បែបនេះ​ច្រើនតែ​ជាម​នុស្ស​ធាត់​។



​រឿងនេះ​គឺ​ផ្អែកទៅលើ​ការវិភាគ​មួយ​នៃ​ទិន្នន័យ​សង្កេត​ចេញពី​មនុស្ស​វ័យ​កណ្តាល​ក្នុង​ប្រភេទ Northern Ireland ប្រមាណ​ច្រើនជាង ៤០០០​នាក់​។ គេ​បាន​រកឃើញថា អ្នក​ដែល​និយាយថា សកម្មភាព​បែប​ធ្វើការ​ក្នុងផ្ទះ​ដូចជា ការងារ​បោស​ជូត ឬ​ការ​ថែ​សួន អាចបង្កើត​បានជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​សកម្មភាព​រាងកាយ​បែប​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​បាន​។

​យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​ប្រាប់ថា ធ្វើ​ការងារ​ក្នុងផ្ទះ​កាន់តែច្រើន មាន​និន្នាការ​ធ្វើ​ឲ្យ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ខ្ពស់ជាង អ្នក​ដែល​មិនសូវ​ធ្វើ​ការងារ​ផ្ទះ​។ អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​ករណី​មួយ​ថា មនុស្ស​យើង​ប្រហែលជា​ធ្លាក់​ក្នុង​ការគិត​មិនល្អ​ត្រង់​ថា សកម្មភាព​ការងារ​ក្នុងផ្ទះ​ទាំងអស់​សុទ្ធតែ​អាច​ចាត់ទុកថា​ជា​សកម្មភាព​ហាត់ប្រាណ​ដែរ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន​របស់​វា​ដែរ​។ ឧទាហរណ៍ វា​វាយតម្លៃ​ទាំង​សកម្មភាព​ផ្លូវកាយ និង​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ដូច្នេះ​វា​មិនអាច​ឲ្យ​យើង​និយាយថា លទ្ធផល​ដែល​គេ​រកឃើញ​អាចមាន​ឥទ្ធិពល​ទៅលើ​អ្នកផ្សេងៗ​ទៀត​បានឡើយ​។

​សកម្មភាព​ត្រូវតែ​ធ្វើ​ឲ្យ​អ្នក​ហត់ ឬ​បែកញើស​ទើប​អាច​ចាត់ទុកថា​ជា​សកម្មភាព​រាងកាយ​បែប​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​បាន​។ បើសិនជា​មិនអាច​បែបនេះ​ទេ វា​ក៏​មិនអាច​ចាត់ទុកថា​ជា​សកម្មភាព​រាងកាយ​ដែរ ជាពិសេស​ការធ្វើ​វា​តិចជាង ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com