ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​អាមេរិក គ្រោង​វិនិយោគ​លើ​ថាមពលព្រះអាទិត្យ​នៅ​កម្ពុជា​
03, Feb 2018 , 11:24 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
 ភ្នំពេញ​៖ ក្រុមហ៊ុន OMNI NAVITAS របស់​អាមេរិក គ្រោង​ដាក់ទុន​វិនិយោគ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា ។ គម្រោង​នេះ ត្រូវបាន​លោក Jim McAuliffe តំណាង​ក្រុមហ៊ុន OMNI NAVITAS លើក​យកមក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ កាលពី​ថ្ងៃទី​២ កុម្ភៈ​។​


​ចំពោះ​គម្រោង​នៃ​ការវិនិយោគ​លើ​ថាមពល​កើតឡើង​វិញ​នេះ លោក សាយ សំ​អាល់ ស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក សិក្សា​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា លើ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រុមហ៊ុន​អាមេរិក Omni Navitas មាន​គម្រោង​វិនិយោគ​ដែល​ចំណាយ​ទឹកប្រាក់ ៥០០ លាន​ដុល្លារ ដើម្បី​ផលិត​អគ្គិសនី​ពី​បន្ទះ​សូ​ឡា​មាន​អនុភាព​ផលិត​ថាមពល​១៥០ មេ​ហ្កា​វ៉ា​ត់​។​
 
​គម្រោង​នេះ​ត្រូវការ​ផ្ទៃដី​ប្រហែល ៥០០​ហិកតា ដើម្បី​ដំឡើង​បន្ទះ​សូ​ឡា ហើយ​នៅពេល​កសិដ្ឋាន​នេះ​ប្រតិបត្តិការ​នឹង​ផលិត​ថាមពល​បាន​ប្រហែល​២៧៥ គីឡូវ៉ាត់ម៉ោង​ប្រចាំឆ្នាំ​។ ការសាងសង់​ដំបូង​នឹង​បង្កើត​ការងារ ៣០០០​នាក់​សម្រាប់​ប្រជាជន​កម្ពុជា​។​
 
​កាលពី​ឆ្នាំ​២០១៦ ក្នុងនោះ​បរិមាណ​អគ្គិសនី​ដែល​បានមកពី​ការផលិត​ក្នុងស្រុក​បាន​កើនឡើង​ពី ៧៧,៩ ភាគរយ ។ នៅ​ឆ្នាំ​២០១៧ កើនឡើង​ដល់ ៨១,៤ ភាគរយ ។ ឯ​បរិមាណ​ថាមពល​អគ្គិសនី​ដែល​នាំចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី​២២ ភាគរយ កាលពី​ឆ្នាំ ២០១៦ មកដល់ ១៨,៦ ភាគរយ​នៅ​ឆ្នាំ ២០១៧៕
 
 

Tag:
 សាយ សំ​អាល់​
 ​ ថាមពល​
 ​ ព្រះអាទិត្យ​
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com