ជាតិ
លោក សុខ ទូច​៖«​ក្នុង​រយៈពេល​២​ឆ្នាំ បើ​មិនអាច​ដឹកនាំ​រាជបណ្ឌិត្យសភា​រីកចម្រើន ខ្ញុំ​លាលែង​ពី​តំណែង​»
07, Feb 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច បាន​ប្ដេជ្ញា​ជាថ្មី​ថា លោក​នឹង​ខិតខំ​ដឹកនាំ​រាជបណ្ឌិត្យសភា​ឲ្យ​រីកចម្រើន ក្នុងអំឡុងពេល​លោក​កាន់តំណែង​នេះ​។ ជាមួយគ្នានេះ​លោក សុខ ទូច ប្រកាស​ជំហ​ដូច្នេះ​ថា «​ក្នុង​រយៈពេល​២​ឆ្នាំ បើ​មិនអាច​ដឹកនាំ​រាជបណ្ឌិត្យសភា​រីកចម្រើន​ទេ ខ្ញុំ​នឹង​លាលែង​ពី​តំណែង​»​។



​ក្រោយពី​ប្រកាស​ជំហ​រួច លោក សុខ ទូច បាន​ព្រមាន​ដក​មន្ត្រី​រាជបណ្ឌិត្យសភា ដែល​អវត្តមាន​ក្នុងការ​បំពេញការងារ​ផងដែរ ពោលគឺ​មន្ត្រី​ដែល​ស៊ីប្រាក់ខែ ហើយ​មិន​ធ្វើ​ការងារ​។ ត្រង់ចំណុច​នេះ​លោក សុខ ទូច បាន​និយាយថា លោក​នឹង​ជ្រើសរើស​មន្ត្រី​ថ្មី ជំនួស​មន្ត្រី​ចាស់ ដែល​មិន​មក​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ខែមេសា ខាងមុខនេះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រាជបណ្ឌិត្យសភា​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ប្រធាន​រាជបណ្ឌិត្យសភា​បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖




​បន្ថែម​ពីនេះ​លោក សុខ ទូច បាន​លើក​ពី​ទិសដៅ​ការងារ​រាជបណ្ឌិត្យសភា ចំនួន​៤​ចំណុច ទាក់ទង​នឹង​ការរៀបចំ​សួនឧទ្យាន​រាជបណ្ឌិត្យសភា នៅ​ខេត្តព្រះវិហារ ការរៀបចំ​គម្រោង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​គោ​អូស្ត្រាលី  និង​ការរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សេវា​ប្រាក់កម្ចី ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម​៕


Tag:
 សុខ ទូច​
  រាជបណ្ឌិត្យសភា​
© រក្សាសិទ្ធិដោយ thmeythmey.com