ជាតិ
ឆេះ​ផ្សារ​សែន​មនោ​រម្យ​៖ មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​របួសធ្ងន់
10, Feb 2018 , 12:15 pm        
រូបភាព
​ឆេះផ្សារ​​សែន​​មនោរម្យ​ រូបភាព​​ពី​អគ្គស្នង​ការនគរ​បាល​ជាតិ
​ឆេះផ្សារ​​សែន​​មនោរម្យ​ រូបភាព​​ពី​អគ្គស្នង​ការនគរ​បាល​ជាតិ
​ភ្នំពេញ​៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​៣​នាក់ រងរបួស​ធ្ងន់ នៅក្នុងពេល​ឆេះ​ផ្សារ សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ម៉ោង​២​រំលងអធ្រាត្រ ថ្ងៃទី​១០ ខែកុម្ភៈ​។  លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆាប់ឆេះ​ឡើយ ដោយ​បញ្ជាក់​ដូច្នេះ​៖«​អាជ្ញាធរ​មិនទាន់​សន្និដ្ឋាន​បានទេ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ថែម​»​។



​អភិបាលខេត្ត​មណ្ឌលគិរី បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា នេះ​ជា​លើក​ទី​១ ដែល​ខេត្តមណ្ឌលគិរី ជួប​ហេតុការណ៍​អគ្គិភ័យ​ខ្លាំង រហូត​មាន​មនុស្ស​ស្លាប់ និង​ត្រូវ​ប្រើ​ឡានទឹក​ជាង​១០០​គ្រឿង​បែបនេះ​។ តាម​អភិបាលខេត្ត​ដដែល ភ្លើង​បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ ៧​ព្រឹក ហើយ​ផ្ទះ និង​តូប ជិត​២០០ បាន​ខូចខាត​៕

Tag:
 ឆេះ​ផ្សារ​
 ​ សែន​មនោ​រម្យ​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com