អត្ថបទពាណិជ្ជកម្ម
KFC រៀបចំ​សន្និសីទ​សារព័ត៌មាន​សម្រាប់​ការសម្ពោធ​ជា​ផ្លូវការ​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា​
11, Feb 2018 , 4:42 pm        
រូបភាព
​នាពេល​ខាងមុខនេះ ក្រុមហ៊ុន KFC នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​សម្រាប់​ការសម្ពោធ​ជា​ផ្លូវការ​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា ដែល​ប្រព្រឹត្តធ្វើ​ទ្បើង នៅ​ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2018 នៅឯ KFC សាខា​បឹង​កេងកង ចាប់ពី​ម៉ោង 3 រសៀល ដល់​ម៉ោង 5 ល្ងាច​។​
 
 
​ប៉ា​ព្រី​កា​ត្រូវបាន​ចម្រាញ់​ចេញពី​ម្ទេស​ប្លោក​ទុំ​កិន​យ៉ាង​ល្អិត វា​សម្បូរ​ទៅដោយ​វីតាមីន A ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ប្រព័ន្ធ​ភាព​សុំា និង​ទ្រទ្រង់​សរីរាង្គ​សំខាន់ៗ​របស់​អ្នក​។​
 
​ក្នុង​កម្មវិធី​ពិសេស​នេះ ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​កញ្ញា ឱក សុគន្ធ​កញ្ញា និង​ភ្ញៀវកិត្តិយស​ជាច្រើន​។ លើសពីនេះទៅទៀត ក្រុមហ៊ុន KFC នឹងធ្វើ​ការលេង​ហ្គេម​កម្សាន្ត និង​ឆ្លើយ​សំណួរ​ដើម្បី​ឈ្នះ​រង្វាន់​ពិសេសៗ​ទៀតផង​។​
 
​សូមកុំ​ភ្លេច​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​ពី​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា និង​ជួប​ជាមួយ​កញ្ញា ឱក សុគន្ធ​កញ្ញា ហើយ​ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ពី KFC ផងដែរ​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com