ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​៖ ប្រជាជន​ខ្មែរ​​ជាង៦០​ភាគរយ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​
16, Feb 2018 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​កម្ពុជា​ជាច្រើន​គ្រួសារ​ទូទាំងប្រទេស​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​ស្វាគមន៍​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ខែកុម្ភៈ​នេះ​។ បើតាម​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ប្រជាជន​កម្ពុជា​មិនតិចជាង ៦០​ភាគរយ​ទេ​ដែល​នាំគ្នា​ប្រារព្ធ​បុណ្យចូលឆ្នាំ​នេះ​។


 
​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ថៃ​ នរសត្យា បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ថា បើតាម​ការវាយតម្លៃ ប្រជាជន​កម្ពុជា​ច្រើនជាង ៦០​ភាគរយ​ឯណោះ​ដែល​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ​។ 

​រៀងរាល់ឆ្នាំ ប្រជាជន​កម្ពុជា​ភាគច្រើន​ទូទាំងប្រទេស​មាន​ជាប់ ឬ​មិន​ជាប់​សែរ​ស្រ​ឡាយ​ចិន​សុទ្ធតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះ បើទោះជា មិនមាន​ការឈប់​សម្រាក​ជា​សាធារណៈ​ក្នុងពេល​ប្រារព្ធ​បុណ្យចូលឆ្នាំ​នេះ​នៅ​កម្ពុជា​ក៏ដោយ​។ 

 គេ​ឃើញ​មាន ការជួបជុំ​គ្រួសារ រៀបចំ​សែនព្រេន​ដូនតា​-​កុងម៉ា លោត​ម៉ុង​សាយ និង​ចែក​អាំង​ប៉ាវ ឬ​ហុង​ប៉ាវ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ឲ្យ​រកស៊ី​មានបាន​ធូរធារ ទទួលបាន​សេចក្តីសុខ សេចក្តី ចម្រើន​ផងដែរ​៕

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com