កីឡាអន្តរជាតិ
អន្តរជាតិ
​អូឡាំពិក​ព្យុង​ឆាង​៖ ស្វី​ស កូរ៉េខាងត្បូង អាមេរិក កាណាដា ជប៉ុន ជោគជ័យ​ធំ​មុន​ថ្ងៃ​បិទ​បញ្ចប់​
25, Feb 2018 , 6:30 am        
រូបភាព
ស្វីសឈ្នះមេដាយមាស​លើការប្រកួតកីឡាជិះស្គី វិញ្ញាសាចម្រុះបុរស-នារី
ស្វីសឈ្នះមេដាយមាស​លើការប្រកួតកីឡាជិះស្គី វិញ្ញាសាចម្រុះបុរស-នារី
ដោយ: រួបរួម
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ព្យុង​ឆាង (Pyeongchang 2018) នៅ​កូរ៉េខាងត្បូង ឈានដល់​ថ្ងៃ​បញ្ចប់​នា​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែកុម្ភៈ ស្វី​សរ​កបាន​មេដាយមាស​រហូតដល់​ទៅ​២ ខណៈ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ទទួលបាន​មាស​១ និង​ប្រាក់​២ ។

 
​ក្រុម​ដែល​បាន​ជោគជ័យ​ផ្សេងទៀត​រួមមាន សហរដ្ឋអាមេរិក (​មាស​១ ប្រាក់​១) កាណាដា (​មាស​១ សំរឹទ្ធ​១) ជប៉ុន (​មាស​១ សំរឹទ្ធ​១) សាធារណរដ្ឋ​ឆេ​ក និង​ហ្វាំ​ង​ឡង់ ក៏​រកបាន​មាស​១​បន្ថែម​ក្នុង​តារាង​មេដាយ​របស់ខ្លួន​ផងដែរ​។​
 
​ស្របពេល​ជាមួយគ្នានេះ អាល្លឺម៉ង់ និង​អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី រកបាន​ប្រាក់​១ សំរឹទ្ធ​១ អូទ្រីស និង​ស៊ុយអែត បាន​ប្រាក់​១ ហូ​ឡង់​កើន​សំរឹទ្ធ​២ ន័​វេស ចក្រភព​អង់គ្លេស ស្លូ​វេ​នី មាន​សំរឹទ្ធ​ម្នាក់​១​បន្ថែមទៀត ខណៈ​បែលហ្ស៊ិក រកបាន​ប្រាក់​១ និង​ជា​មេដាយ​ដំបូង​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​។​
 
​តារាង​មេដាយ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ​

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com