ជាតិ
​​​ន​យោ​បាយ​ជាតិ​
មាន​អ្នក​អង្កេត​ការណ៍​ជិត​៥​រយ​នាក់ ដែល​ឃ្លាំមើល​ការបោះឆ្នោត​ព្រឹទ្ធសភា នៅថ្ងៃនេះ​
25, Feb 2018 , 10:32 am        
រូបភាព
​ភ្នំពេញ​៖ អ្នកសង្កេតការណ៍​ពេញសិទ្ធិ មាន​ចំនួន​៤៦២​នាក់ ដែល​ចូល​តាមដាន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​កំពុង​ដំណើរ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។  សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា អ្នក​សង្កេត​ទាំងនោះ មកពី​អង្គការ​ជាតិ​៣៧២​នាក់ និង​មកពី​គណបក្សនយោបាយ​៨៣​នាក់​។ លោក សោម សូ​រី​ដា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប បន្ថែមថា ឯ​អង្កេត​ការណ៍​៧​នាក់​ទៀត មកពី​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​ម៉ាឡេស៊ី​។


 
​អង្គការ​ជាតិ ដែល​ដាក់​អ្នក​អង្កេត​ការណ៍ មាន​ចំនួន​១២ ដូចជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, សមាគម​សហព័ន្ធ​និស្សិត បញ្ញា​វ័​ន្ត ប្រជាធិបតេយ្យ​កម្ពុជា​, សមាគម​ពាណិជ្ជករ​វ័យក្មេង​កម្ពុ​ជា និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ជាដើម​។ ឯ​គណបក្ស ដែល​ដាក់​អ្នកសង្កេតការណ៍ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។ គណបក្ស​ទាំង​៤​នេះហើយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​៕ 
 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com