ប្លែកៗ
អន្តរជាតិ
កុមារា​ម្នា​ក់នៅ​ចិន​បាញ់នោម​ដាក់​ជណ្តើរយន្ត បណ្តាល​ឲ្យ​ដាច់​ចរន្ត និង​គាំង​
03, Mar 2018 , 9:30 pm        
រូបភាព
ដោយ: ធីតា
 ​កុមារា​វ័យ​ជាង​១០​ម្នាក់ កំពុងតែ​ល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម Weibo និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ចិន តាំងពី​ថ្ងៃទី​២៣ ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែ​ភាពល្បីល្បាញ​នេះ មិនមែនជា​គំរូ​សម្រាប់​ក្មេង​ដទៃទៀត​នោះឡើយ​។​




 
​តាមរយៈ​ឃ្លី​ប​វីដេអូ​ដែល​ថត​ដោយ​កា​មេ​រា​សុវត្ថិភាព​ក្នុង​អគារ​មួយ​នៃ​ខេត្ត Chongqing ប្រទេស​ចិន កុមារ​រូបនោះ បាន​បាញ់នោម​ដាក់​លើ​ប៊ូ​តុង​ក្នុង​ជណ្តើរយន្ត​។ ភ្លាមនោះ ជណ្តើរយន្ត​ចេញ​ផ្សែង បន្ទាប់មក​ទ្វារ​លែង​ដំណើរការ បើទោះបីជា​ក្មេងប្រុស​រូបនោះ ប្រឹង​ចុច​បើក​យ៉ាងណាក៏ដោយ​។ បន្ថែម​ពីលើ​នោះ​ទៀត ភ្លើង​ក្នុង​ជណ្តើរយន្ត​បាន​រលត់ ដែល​ធ្វើ​ក្មេងប្រុស កាន់តែ​ភ័យខ្លាច​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​នានា​របស់​ចិន កុមារា​រូបនោះ ត្រូវ​ជួយសង្គ្រោះ​ទាន់ពេលវេលា​ដោយ​ក្រុម​សន្តិសុខ​ក្នុង​អាគារ​។ រឿងរ៉ាវ​ត្រូវយក​ធ្វើជា​គំរូ និង​ជាការ​ព្រមាន​សម្រាប់​កុមារ ហើយ​ឪពុកម្តាយ​ក៏​ទទួលរង​នូវ​ការស្តីបន្ទោស​ផងដែរ ចំពោះ​ការ​បណ្តោយ​ឲ្យ​ក្មេង​តូច​នៅ​ជណ្តើរយន្ត​តែម្នាក់ឯង​៕
 

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com